អជ្ញាធរមូលដ្ឋានគួរពិនិត្យមើលផងពលរដ្ឋជាង១ពាន់គ្រួសាររស់នៅជាយដែនស្នើរសុំទៅរាជរដ្ឋាភិបាលជួយសាងសង់ផ្លូវមួយខ្សែដែលមានប្រវែងជាង១៤គីឡូម៉ែត្រដើម្បីបង្ករភាពងាយកស្រួលក្នុងការធ្វើដំណើរទៅមក

អជ្ញាធរមូលដ្ឋានគួរពិនិត្យមើលផងពលរដ្ឋជាង១ពាន់គ្រួសាររស់នៅជាយដែនស្នើរសុំទៅរាជរដ្ឋាភិបាលជួយសាងសង់ផ្លូវមួយខ្សែដែលមានប្រវែងជាង១៤គីឡូម៉ែត្រដើម្បីបង្ករភាពងាយកស្រួលក្នុងការធ្វើដំណើរទៅមក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារដែលរស់នៅតាមបណ្តោយជាយដែនក្នុង៣ភូមិស្ថិតក្នុងឃុំត្រាងស្រុកកំរៀងខេត្ដបាត់ដំបងស្នើរទៅរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជួយសាង សង់ផ្លូវមួយខ្សែដែលមានប្រវែងជាង១៤គីឡូម៉ែត្រដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរនិងសង្គ្រោះជិវិតមនុស្សទាន់ពេលនៅពេលមានជំងឺឈឺថ្កាត់។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាពរស់នៅក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង បានថ្លែងថា ផ្លូវនេះគឺជាប្រភេទផ្លូវគ្រោះក្រហមតែវាសម្បូរក្បាលថ្មនិងមានក្រឡុកតូច ធំអ្នកធ្វើដំណើរដោយម៉ូតូកន្លងមកតែតែមានគ្រោះថ្នាក់ផ្សេងៗជាច្រើន។

Sponsor

ប្រជាពលរដ្ឋបន្តថា «ផ្លូវនេះបើសិនជាមានអ្នកជំងឺឈឺធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ដឹកទៅពេទ្យគឺអាចនឹងផុតដង្ហើមតាមផ្លូវតែម្ដងដោយ សារផ្លូវរលាក់តាំងពីភូមិភ្នំមួយរយទៅដល់ផ្លូវជាតិហើយសិស្សដែលត្រូវទៅសិក្សានៅអនុវិទ្យាល័យនិងវិទ្យាល័យពេលខ្លះត្រូវខកខានទៅសិក្សាដោយសារបែកកង់ម៉ូតូជាញឹកញាប់និងពេលភ្លៀងធ្លាក់ផ្លូវរអិលផងដែរ»។

ប្រជាពលរដ្ឋម្នាក់ទៀតបន្ថែមថាផ្លូវមួយខ្សែរនេះគឺជាផ្លូវដែលត្រូវដឹក ជញ្ជូនកសិផលដែលប្រជាកសិករបង្ករបង្កើនផលបានជាច្រើនហើយពេលខ្លះដោយសារបញ្ហាផ្លូវថ្នល់ពិបាកនេះធ្វើឱ្យឈ្មួញពិបាកចូលទិញឈ្មួញបានបញ្ចុះតម្លៃកសិផលថែមទៀតផង។

ប្រជាពលរដ្ឋជាង១០០០គ្រួសារនៅក្នុងឃុំត្រាងស្រុកកំរៀងស្នើរទៅ កាន់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរសូមជួយសាងសង់ផ្លូវមួយខ្សែនេះដែលមានប្រវែងជាង១៤គីឡូម៉ែត្រដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលក៏ដូចជាសិស្សានុសិស្សបានទៅសិក្សាស្រួយនិងទាន់ពេលវេលា។

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ទ្រី សុខឃឿន មេភូមិអូរចំបក់បានថ្លែងឱ្យដឹងថារឿងផ្លូវថ្នល់មួយខ្សែរនេះលោកមេភូមិទាំង៣ភូមិមានភូមិភ្នំ១រយភូមិអូចំបក់ភូមិអូគរគី តែងតែដាក់សំណើរទៅកាន់ថ្នាក់លើសុំសាងសង់ជាផ្លូវកៅស៊ូព្រោះជាក់ស្ដែងផ្លូវគ្រួសក្រហមសាងសង់ជាប់មិនបានយូនោះទេ។

លោកមេភូមិបន្តថា «ពេលដាក់សំណើរទៅកាន់ថ្នាក់លើបានលើក ឡើងថានឹងសាងសង់ផ្លូវកៅស៊ូឱ្យមួយខ្សែរមានប្រវែងជាង១៤គីឡូ ម៉ែត្រចាប់ពីផ្លូវជាតិរហូតដល់ភូមិភ្នំ១រយតែដល់ពេលអនុវត្តន៍ឃើញជួសជុលត្រឹមគ្រួសក្រហមដដែល»។

គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់កាលពីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២១ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្ដីរាជការមេឃុំ និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលស្រុករុក្ខគិរីលោក សុខ លូ អភិ បាលខេត្ដបាត់ដំបងបានលើកឡើងថារដ្ឋបាលស្រុកគួរពិនិត្យមើលលទ្ធភាពលុបបំបាត់ផ្លូវចាក់គ្រួសក្រហមតែងាកមកចាក់បេតុងវិញម្ដង ទោះបីត្រូវចំណាយច្រើនបានលទ្ធផលតិចតែគឺធានាឲ្យបាននូវការប្រើប្រាស់យូរអង្វែងចំណេញថវិកាជាតិជាច្រើនហើយត្រូវរៀបចំប្លង់មេឲ្យបានត្រឹមត្រូវត្រូវរៀបចំចំណីផ្លូវទុកឲ្យហើយកុំឲ្យចាំត្រូវការចំណីផ្លូវ ត្រូវដេញអ្នករំលោភចំណីផ្លូវនាពេលក្រោយ។

គួឱ្យដឹងថាកាលពីកន្លងទៅប្រជាពលរដ្ឋ៣ភូមិស្ថិតក្នុងឃុំត្រាងស្រុកកំរៀងខេត្ដបាត់ដំបងបានស្នើរដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យមើលថ្នល់មួយខ្សែដែលចុះមកពីផ្លូវជាតិ ពីចំនុចភូមិត្រាងដល់ភូមិភ្នំមួយរយ ដោយសារផ្លូវមានកែងច្រើនបាំងព្រៃដីហុយនិងគ្មានផ្លាកសញ្ញាចរា ចរណ៍៕