សង្ស័យមានទំនាស់បង្ករអោយមានកាផ្ទុះអាវុធជាង២០គ្រាប់ធ្វើអោយភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋក្បែរខាងក្រោយពីកើតហេតុជនបង្កគេចចូលព្រៃក្រាស់បាត់ពេលនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវ

សង្ស័យមានទំនាស់បង្ករអោយមានកាផ្ទុះអាវុធជាង២០គ្រាប់ធ្វើអោយភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋក្បែរខាងក្រោយពីកើតហេតុជនបង្កគេចចូលព្រៃក្រាស់បាត់ពេលនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង៖ ករណីបាញ់បោះសេរីនេះរហូតដល់យប់ថ្ងៃទី០៧ខែធ្នូ កន្លងមកនេះនៅមិនទាន់បានរកឃើញមុខសញ្ញាល្មើសនៅឡើយគឺកម្លាំងជំនាញកំពុងតែមមាញឹកចុះស្រាវជ្រាវស្វែងរក។

ករណីផ្ទុះអាវុធជាង២០គ្រាប់បង្កភាពភ្ញាក់ផ្អើលទាំងយប់ក្នុងភូមិ សាស្ត្រស្រុកសំឡូតរួចជនបង្កគេចចូលព្រៃក្រាស់បាត់ពេលនេះសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវ។

Sponsor

ជនបាញ់បោះសេរីនេះបន្ទាប់ពីផឹកស្រវឹងជោគជាំបានមានទំនាស់ពាក្យសម្តីគ្នាជាមួយកូនប្រសារក៏ទាញកាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ត្រង់ចំណុចផ្ទះជនបង្កផ្ទាល់ស្ថិតក្នុងភូមិអូរស្ងួតឃុំតាសាញស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុពិនិត្យឃើញថាជនសង្ស័យបានប្រើប្រាស់អាវុធខុសច្បាប់ប្រភេទ AK-47 ដោយនគរបាលបានរកឃើញសំបកគ្រាប់ដែលបាញ់រួចមានរហូតដល់ទៅ ២១គ្រាប់។

ករណីខាងលើនេះសមត្ថកិច្ចទាំង៣កងឯកភាពកំពុងតែដុតដៃដុត ជើងក្នុងការស្វែងរកដោយប្រុងប្រយ័ត្នពិសេសក្នុងព្រៃក្រាស់ៗក្បែរតំបន់កើតហេតុថែមទាំងនាំយកកាំភ្លើងជាប់ទៅជាមួយផង៕