សមត្ថកិច្ចបើកការបង្ក្រាប​ករណីគ្រឿងញៀនបណ្តាល​ឲ្យជនជាតិ​ចិន​ម្នាក់ស្លាប់និងរិតអូសបានវត្ថុតាងឡាននិងសង្ស័យថ្នាំញៀន៤៥បាវ

សមត្ថកិច្ចបើកការបង្ក្រាប​ករណីគ្រឿងញៀនបណ្តាល​ឲ្យជនជាតិ​ចិន​ម្នាក់ស្លាប់និងរិតអូសបានវត្ថុតាងឡាននិងសង្ស័យថ្នាំញៀន៤៥បាវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់កម្លាំង​ស្នាក់ការ​សន្តិសុខ​៤០២កាលពី​វេលា​ម៉ោង០១​និង​៣០​នាទីរំលងអា​ធ្រា​តឈានចូលថ្ងៃទី​១២​ខែធ្នូ ឆ្នាំ២០២១នៅ​ចំណុចគីឡូម៉ែត្រ​លេខ​១៣៨​លើផ្លូវ​ជាតិ​លេខ​០៤ស្ថិតក្នុង​ភូមិ​បឹង​ត្រាចឃុំ​ចម្ការ​ហ្លួងស្រុក​កំពង់សីលាខេត្ត​ព្រះសីហនុ​មានករណីផ្ទុះ​អាវុធមួយ​បណ្ដាលឲ្យជនសង្ស័យជាជន ជាតិចិនម្នាក់ស្លាប់ក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀន។

តាម​ប្រភព​ផ្តល់​ពណ៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់ថាមាន​រថយន្ត​សមត្ថកិច្ចនគរបាលជាច្រើន​គ្រឿងបានធ្វើ​ការដេញ​បង្ក្រាប​(​សង្ស័យជា​ករណី​បង្ក្រាប​គ្រឿងញៀន​)ដឹកនាំ​បង្ក្រាប​ដោយ​កម្លាំងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ក្រសួង មហាផ្ទៃនៅលើ​ផ្លូវជាតិ​លេខ​០៤ក្នុងទិសដៅពី​ភ្នំពេញទៅ​ខេត្ត​ព្រះ សីហនុទៅលើ​រថយន្ត​ចំនួន​០២​គ្រឿងម៉ាកស៊ីណាពណ៌​ស​ពាក់​ស្លាក​លេខភ្នំពេញ2BQ 5899បើកបរ​ដោយ​ជនជាតិ​ចិនភេទ​ប្រុសមិន​ស្គាល់​អត្តសញ្ញាណមាន​ដឹកទំនិញ​ចំនួន​៧៤​បាវ(​សង្ស័យ​គ្រឿង ញៀន​)​និងរថយន្ត​ម៉ាក ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ 2D9929 បើកបរ​ដោយជនជាតិ​ចិនមិន​ស្គាល់​អត្តសញ្ញាណ។

Sponsor

ក្នុងប្រតិបត្តិការបង្ក្រាបនេះបណ្តាល​អោយអ្នកបើកបរ​រថយន្តម៉ាក ធុន​ដ្រា ជនជាតិ​ចិន​ម្នាក់ភេទ​ប្រុសបាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើងក្នុងពេល​កម្លាំង​បើក​ប្រតិបត្តិការ​។

ជនសង្ស័យ​និង​វត្ថុតាង​ខាងលើត្រូវបាន​បញ្ជូនទៅស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ៕​