ពិធីករដ៏ល្បីសម្តីពូកែវោហាប្រចាំសា្ថនីទូរទស្សន៍មួយលោកVJ តា ប៊ុយ សង្ស័យស្រវឹងស្រាជោគខ្លាំងបើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងទៅបុករថយន្ត toyota prius ពីក្រោយបណ្តាលអោយរងកាខូចខាតរួចបើករត់ត្រូវឃាត់បានវិញ

ពិធីករដ៏ល្បីសម្តីពូកែវោហាប្រចាំសា្ថនីទូរទស្សន៍មួយលោកVJ តា ប៊ុយ សង្ស័យស្រវឹងស្រាជោគខ្លាំងបើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងទៅបុករថយន្ត toyota prius ពីក្រោយបណ្តាលអោយរងកាខូចខាតរួចបើករត់ត្រូវឃាត់បានវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីលោកVJ តា ប៊ុយ ពិធីករដ៍ល្បីនៅក្នុងស្ថានីយទូរទស្សន៍មួយកន្លែង បានបើករថយន្តស៊េរីទំនើបម៉ាកRange Roverគ្រឿងបុករថយន្ត toyota prius ពីក្រោយខណៈកំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ ២០២១នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតាមបណ្តោយផ្លូវព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញរាជធានីភ្នំពេញបន្ទាប់មកបានរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចមុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣ទើបភាគីរថយន្តរងគ្រោះដេញកាក់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី៣ទៅ៤នាក់បើករថយន្ត toyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-7048ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្សទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុបខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-8809បើកបរដោយលោកVJ តា ប៊ុយ ពិធីករដ៏ល្បីឈ្មោះមួយរូបធ្វើដំណើរមកពីក្រោយបុករថយន្តtoyota prius ពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញត្រូវបានជនរងគ្រោះបើករថយន្តដេញឃាត់ជាប់។

Sponsor

ក្រោយកើតហេតុគេឃើញលោកVJ តា ប៊ុយដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រាខ្លាំងត្រូវបានបុរស៣នាក់ទៀតគ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀតដោយប្រាប់ថាបញ្ជូនទៅប៉ុស្តិ៍នគរបាលចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះ ស្រាយគ្នាបន្ត៕