វេសប្រហែស​មែនកូនប្រុសមន្រ្តីអាវុធហត្ថម្នាក់យកកាំភ្លេីងឪពុកបាញ់សម្លាប់ខ្លួនទាំងនៅវ័យក្មេងសង្ស័យមានសម្ពាធក្នុងក្រុមគ្រួសារ

វេសប្រហែស​មែនកូនប្រុសមន្រ្តីអាវុធហត្ថម្នាក់យកកាំភ្លេីងឪពុកបាញ់សម្លាប់ខ្លួនទាំងនៅវ័យក្មេងសង្ស័យមានសម្ពាធក្នុងក្រុមគ្រួសារ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តសៀមរាប៖ ក៏ព្រោះតែមានជំងឺបាក់ទឹកចិត្តយុវសិស្សអាយុទើបតែ១៣ឆ្នាំម្នាក់បានសម្រេចចិត្តយកកាំភ្លើងរបស់ឪពុក ដែល​ជាមន្រ្តីអាវុធហត្ថបាញ់សម្លាប់ខ្លួនឯង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍បានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹកស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍សង្កាត់ស្លក្រាមក្រុងសៀមរាប។

Sponsor

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្សបានយកអាវុធម៉ាក SIG SAUR លេខតួ2711U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថខេត្តសៀមរាប។
ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។

បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។

សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យឃើញថាករណីនេះជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិត​ប្រាកដមែន។

ក្រោយពីកើតហេតុសពជនរងគ្រោះត្រូវបានឪពុកម្តាយយក​ ទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តល្អក់ភូមិត្រពាំងទឹមឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប៕