​យកលុយគេរត់ចូល​បម្រើ​រកាងារជាមន្រ្តីនគរបាលជាតិមិន​បាន​ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញលិខិតកោះហៅ

​យកលុយគេរត់ចូល​បម្រើ​រកាងារជាមន្រ្តីនគរបាលជាតិមិន​បាន​ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញលិខិតកោះហៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ មន្ត្រីនគរបាលម្នាក់ឈ្មោះ គ្រី រ៉ាឌី អាយុ៣៧ឆ្នាំរស់​នៅភូមិទ្រា១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញលិខិតកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ខាងមុខ​នេះបន្ទាប់ពីរងទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឈៀង សំរ៉ុង ករណី (ឆបោករឿងរត់ការឲ្យចូលបម្រើរការងារជាកងកម្លាំងមន្ត្រីនគរបាលជាតិ)។

នេះបើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១នេះ។

Sponsor

ជនរងគ្រោះឈ្មោះ ឈៀង សំរុង អាយុ៣០ឆ្នាំមានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារស្រុកបូរីជលសារខេត្តតាកែវបានឲ្យដឹងថាគាត់បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១ដោយចោទប្រកាន់ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២២អាផ្លូវលេខ១១បុរីពិភពថ្មីព្រៃស ភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញពីបទ(មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់)។

ជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួនដើម្បីយកទៅរត់ការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះហើយបុគ្គលរូបនេះមិនបានរត់ការឱ្យខ្លួនបានចូលដូចការធានាអះអាងនោះទេ។

ទង្វើនេះបានធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្តនិងព្យាយាមសុំទារប្រាក់ត្រឡប់មកវិញក្រៅប្រព័ន្ធផ្លូវច្បាប់ជាច្រើនលើកតែមិនមានប្រសិទ្ធភាពដោយបុគ្គល គ្រី រ៉ាឌី នេះបានចេញមូលប្បទានប័ត្រ (សែកស្អុយ) ចំនួន២លើកមិនមានសាច់ប្រាក់និងព្យាយាមភូតកុហកដោះសារគ្រប់រូបភាពដោយមិនព្រមសងប្រាក់តាមការសន្យានោះឡើយដោយសារកាចាញ់បោកនេះទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌ពាក់ព័ន្ធនិងការឆបោករបស់បុគ្គលរូបនេះ។

យ៉ាងណាក៏ដោយនៅថ្ងៃនេះសារព័ត៌មានមិនទាន់អាចស្វែងរកការបកស្រាយពីបុគ្គលឈ្មោះ គ្រី រ៉ាឌី បាននោះទេ៕