ប៉ះគ្នារឿងចរាចរណ៍បន្តិចបន្ទួចឈានដល់កាបាញ់ប្រហារគ្នាដូចរឿងកុនបណ្តាលអោយបុរស់ម្នាក់រងរបួសឆ្ងន់ខណះជនបង្ករបាញ់៣គ្រាប់ត្រូវជនរងគ្រោះ២គ្រាប់

ប៉ះគ្នារឿងចរាចរណ៍បន្តិចបន្ទួចឈានដល់កាបាញ់ប្រហារគ្នាដូចរឿងកុនបណ្តាលអោយបុរស់ម្នាក់រងរបួសឆ្ងន់ខណះជនបង្ករបាញ់៣គ្រាប់ត្រូវជនរងគ្រោះ២គ្រាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ចរាចរណ៍​ប៉ះគ្នាបន្តិចបន្ទួចនៅភ្លេីងស្តុបចំកាដូងស្ពានដែកបង្ករអោយបុរស់ម្នាក់ឈានដកកាំភ្លេីងពី​ចង្គេះបាញ់ទៅ​លេីបុរស់ម្នាក់ទៀតបណ្តាលអោយរងរបួសឆ្ងន់បង្ករការភ្ញាក់​ផ្អើលជាខ្លាំងកាលពីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១នៅចំណុចស្តុបអតីតស្ពានដែកចំការដូងតាមបណ្ដោយផ្លូវ៣៧១កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥៧ផ្លូវជាតិលេខ៥ភូមិមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញរីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។

Sponsor

មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1IV-5692ដោយមានដឹកប្រពន្ធនិងកូន២នាក់ធ្វើដំ​ណើរតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតមកលិចខណៈមកដល់ស្តុបត្រង់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់​ស្លាកលេខភ្នំពេញ1GU-9897ធ្វើដំណើរតាមបណ្ដោយផ្លូវ​២១៧ទិសដៅពីត្បូងទៅជើងក៏ស្រាប់តែអក់ស៊ឺគ្នាបន្តិចតែមិនបានបុក ឬប៉ះគ្នានោះទេ ។

ពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរទើបធ្វើឱ្យជន​ ដៃដល់ដកកាំភ្លើងខ្លីបាញ់ទៅលើជនរងគ្រោះទាំងប្រពន្ធកូន​នៅក្បែរចំនួន៣គ្រាប់បណ្តាលឱ្យត្រូវចំនួន២គ្រាប់ចំពោះនិងដៃរងរបួសយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុដល់ផ្លូវបេតុងក្នុងបុរីលឹមឈាងហាក់នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យទើបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាម​ ចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕