ACUចេញប្រកាសផ្លូវការសម្រេចឃាត់ខ្លួនស្នងការរងនិងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធព្រៃលិច​ ទឹកនៅតំបន់៣ស្រុកកំពង់លែងក្រោយបញ្ចប់ការសួរនាំ

ACUចេញប្រកាសផ្លូវការសម្រេចឃាត់ខ្លួនស្នងការរងនិងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធព្រៃលិច​ ទឹកនៅតំបន់៣ស្រុកកំពង់លែងក្រោយបញ្ចប់ការសួរនាំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​:​ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំងនិងលោកវរសេនីយ៍ឯក កែវ ណារុននាយការិយា​ល័យអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំងបន្ទាប់ពីបញ្ចប់ការសួរនាំពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយស្ដីពីការឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក។

Sponsor

សូមរំលឹកថានៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១អង្គភាពប្រឆាំងអំ​ពើពុករលួយបានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរនិងស្ដាប់ចម្លើយក្រោយពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ក្រោយពីការសាកសួរចម្លើយ អង្គភាពACUសម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ននិងអាជ្ញាធរខេត្តជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាបនិងដកហូតដែនដីព្រៃលិចទឹកដែលរងការរំលោភបំពានកាន់កាប់រាប់ពាន់ហិចតានាពេលកន្លងមកជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះបានចេញមកទទួលស្គាល់កំហុសនិងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕