បែកធ្លាយរឿងលោកងួនផល្លាប៉ូលីសស័ក្តិ៣ប៉ុស្តិ៍ព្រែកតា​សេកពិតជាឃោរឃៅមែនកាន់ច្បាប់តែបំពានច្បាប់វាយលេីយុវជនម្នាក់រងរបួសឆ្ងន់

បែកធ្លាយរឿងលោកងួនផល្លាប៉ូលីសស័ក្តិ៣ប៉ុស្តិ៍ព្រែកតា​សេកពិតជាឃោរឃៅមែនកាន់ច្បាប់តែបំពានច្បាប់វាយលេីយុវជនម្នាក់រងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: យោងតាមឃ្លីបវីដេអូមួយដែលត្រូវបានប្រជាពលរដ្ឋបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាតពី​ទង្វើរបស់មន្ត្រីប៉ូលិសនគរបាលស័ក្តិ៣ម្នាក់ដែលគេស្គាល់ថាជាលោក​ ងួន​ ផល្លា មន្ត្រីប៉ុស្តិនគរបាលព្រែកតាសេកបានប្រើអំពើហិង្សាយ៉ាងឃោរឃៅដោយព្រួតគ្នាជាច្រើននាក់វាយមក​ លើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់។

នៅក្នុងឃ្លីបវីដេអូនេះដដែលគេសង្កេតឃើញថាភាពឃោរ​ឃៅរបស់លោក​ ងួន​ ផល្លា ដែលជាមន្ត្រីប៉ូលិសស័ក្តិ៣រូប​នេះបានចាប់អោបក្រៀកកជនរងគ្រោះតែម្នាក់ឯងឱ្យកូនប្រុសរបស់ខ្លួននិងបក្សពួកជាច្រើននាក់វាយទាត់ធាក់តាមអំពើចិត្ត មិនតែប៉ុណ្ណោះគេឃើញប្រពន្ធរបស់លោក ងួន​ ផល្លា រូបនេះ​បានយកអំបោះវាយមកលើជនរងគ្រោះយ៉ាងឃោរឃៅទៀតផង។

Sponsor

ចំណែកកូនប្រុសរបស់លោក​ ងួន​ ផល្លា​ វិញនៅក្នុងរូបភាពពាក់អាវពណ៌សបានរត់ចេញពីផ្ទះរបស់ខ្លួនមកលោតធាក់ជនរងគ្រោះហើយបានវាយទាត់ធាក់ដោយមិនខ្លាចញញើតច្បាប់ឡើយ។

នៅក្នុងវីដេអូមួយដែលបានបែកធ្លាយនេះប្រជាពលរដ្ឋដែលបានមើលហើយមានការអាណិតអាសូរដល់ជនរងគ្រោះយ៉ាងខ្លាំងព្រមទាំងបានសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃមេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះផងនិងសូមសម្ដេចមានវិធានការចំពោះមន្ត្រីល្មើសច្បាប់បែបនេះថាតើអាចទុកឲ្យខូចដល់មន្ត្រីល្អៗផ្សេងទៀតដែរឬទេ? ប្រសិនបើអាចគួរតែ ដកចេញពីក្របខ័ណ្ឌនគរបាលជាតិដើម្បីកុំឲ្យខូចឈ្មោះដល់មន្ត្រីល្អៗជាច្រើននាក់ទៀត។

សូមបញ្ជាក់ផងដែរថាហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២១ នៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជ​ធានីភ្នំពេញ ៕