ប្រធានតុលាការខេត្តមណ្ឌលគីរីផ្ញើសារសុំទោសលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចតេជោនាយករដ្ឋមន្រ្តីក្រោយពីបានយកឈ្មោះលោកមកកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួន

ប្រធានតុលាការខេត្តមណ្ឌលគីរីផ្ញើសារសុំទោសលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចតេជោនាយករដ្ឋមន្រ្តីក្រោយពីបានយកឈ្មោះលោកមកកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ នៅរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១នេះលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគីរីបានផ្ញើសារសុំទោសជូនចំពោះលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបន្ទាប់ពីលោកបានប្រើប្រាស់ឈ្មោះលោក ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួន។

សាររបស់លោក ទៀង សុថា បានសរសេរយ៉ាងដូច្នេះថាសារទី១៖ ខ្ញុំបាទពិតជាខុសហើយដែលជ្រុលនិយាយបែបនេះ។
ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេកដែលច្រឡំមាត់និយាយបែបនេះដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។
ខ្ញុំបាទសូមគោរពឯកឧត្តមមេត្តាអភ័យទោសដល់ខ្ញុំផងសូមអរគុណឯកឧត្តមច្រើន។
សារទី២៖ ជាការពិតខ្ញុំបាទពុំបានដឹងទេថាឯកឧត្តម ហូ សិទ្ធី ទូរស័ព្ទទៅឯកឧត្តមអភិបាលខេត្តឫមិនតេនោះទេសូមអរគុណឯកឧត្តម។

Sponsor

ការចេញមកសុំទោសពីសំណាក់លោក ទៀង សុថា ប្រធានតុលាការនៅពេលនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ​២០២១លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសេចក្តីបំភ្លឺមួយព្រមទាំងព្រមានប្តឹងទៅកាន់អង្គភាពACU ចំពោះការផ្សព្វផ្សាយថាមានការយកឈ្មោះរបស់លោក(ហូ សិទ្ធី)គាបរឿងដីធ្លីមួយកន្លែងនៅខេត្តមណ្ឌលគិរី៕