បំបែក​សំណុំរឿងបាញ់សម្លាប់ជនជាតិចិនម្នាក់កលពីប៉ុន្មានថ្ងៃមុន​នៅខេត្តព្រះសីហនុក្រោយជនដៃដល់២នាក់ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ

បំបែក​សំណុំរឿងបាញ់សម្លាប់ជនជាតិចិនម្នាក់កលពីប៉ុន្មានថ្ងៃមុន​នៅខេត្តព្រះសីហនុក្រោយជនដៃដល់២នាក់ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ឃាត់ខ្លួនបានជនសង្ស័យពីរនាក់ជនជាតិចិនម្នាក់និងវៀត​ណាមម្នាក់ក្រោយពីធ្វេីសកម្មភាពសម្លាប់ជនជាតិចិនកាលពីប៉ុន្មានថ្ងៃមុននៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១វេលាម៉ោង១១និង១៥នាទីត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរផ្ទះលេខA-១៤ ផ្ទះលេខN៧៧ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលរបស់លោក សុិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុសជនជាតិចិននិង
ឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាមពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់)នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី ចំណុចក្នុងបុរីBLUE SKYផ្ទះលេខA252ជាន់ផ្ទាល់ដីស្ថិតក្នុងក្រុមទី២២ភូមិ៥សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។

គួររំលឹកដែរថានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីប៉ុស្តិ៍នគរ​បាលសង្កាត់លេខ៤ថាមានបុរសជនជាតិចិនម្នាក់ត្រូវបានគេបាញ់សម្លាប់នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252ជាន់ផ្ទាល់ដីស្ថិតក្នុងក្រុមទី២២ ភូមិ៥សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។

Sponsor

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុជាលទ្ធផលសមត្ថកិច្ចយើងបានឃើញសាកសពបុរសជនជាតិចិនម្នាក់បានដេកស្លាប់នៅក្បែរសាឡុងពូកនិងមានស្នាមឈាមហូរលើកម្រាលឥដ្ឋហើយមាន​ស្នាមរបួសត្រូវចុងភ្លៅធ្លាយទាំងសងខាងនិងមានសំបកគ្រាប់កាទុស ចំនួន០៣គ្រាប់។

ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុសជនជាតិចិន។

ឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះJIKE MUNAI (ស្លាប់) មិនមែនជាអ្នកជួលផ្ទះកើតហេតុនោះទេ។
ដោយឡែកភាគីជួលផ្ទះកើតហេតុមានឈ្មោះ មី ពៅ ភេទស្រីមានស្រុកកំណើតឃុំឡាបានសៀកក្រុងបានលុងខេត្តរតនគិរីនិងមិត្តប្រុសជាជនជាតិចិន(មិនស្គាល់អត្តសញ្ញាណ)ក្រោយពីកើតហេតុរួចបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលេីបាននាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីចាត់ការបន្តតាមនីតិវិធី៕