កម្លាំងសមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោកនិងបក្សពួកជាង១០នាក់​ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី​

កម្លាំងសមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោកនិងបក្សពួកជាង១០នាក់​ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នាយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញនិងដកហូតអាវុធចំនួន៥ដើម(វែង១ដើមខ្លី៤​ដើម)ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថានៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញកំពុងបន្តនីតិវិធីលើមនុស្សពាក់ព័ន្ធក្នុងចំណោមមនុស្សដែលឃាត់ខ្លួនចំនួន១២នាក់(ប្រុស៩នាក់ស្រី៣នាក់)។

Sponsor

ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់ក្នុងនោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ។

ដោយឡែកជុំវិញករណីនេះដែរបើតាមការបញ្ជាក់ពីផេកហ្វេស​ប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងនាយកដ្ឋានជំនាញពាក់ព័ន្ធកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនៃអធិការដ្ឋាននគរនបាលខណ្ឌដង្កោសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបានស្រាវជ្រាវនិងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០​២១ នៅក្នុងបុរីញូថោនខណ្ឌពោធិ៍សែនជ័យ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។

ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្តសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថាជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

គួរជម្រាបថាជុំវិញករណីនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទង​ទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែងករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះនៅបុរីញូថោនកាលពីវេលា​ ម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២១។

ដោយជនរងគ្រោះបានអះអាងថាទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ(ប្រាំបួនលានដុល្លារ)ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួនថាA1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ានាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុងហើយបើកគេចខ្លួនបាត់តែម្តងដោយបន្សល់ទុកនូវវត្ថុតាងរួមមានខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំង​ ចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។

ជំហ៊ានដំបូងសមត្ថកិច្ចជំនាញបានធ្វេីការសាកសួរជនរងគ្រោះលេីករណីនេះជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ដោយបន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះនៅមានអារ​ម្មណ៍តក់ស្លុតភ័យខ្លាចនិងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះទេីបរហូតមកដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះសមត្ថកិច្ចចម្រុះបានធ្វេីការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលេីការបាត់បង់សរុបនេះ ។

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍បាត់ភ័យខ្លាចនិងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រេីប្រាស់តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈ​ដែលបានបាត់បង់រួមមានខ្សែកពេជ្រធំចំនួន៣ខ្សែនិងគ្រឿងអល័ង្កា(ពេជ្រ)មួយចំនួនទៀតយោងទៅលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លាអាមេរិចនិងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ៕