សមត្ថកិច្ចឃាត់ខ្លួនសង្ឃកំហូចមួយអង្គផ្សឹកក្រោយពីបែបធ្លាយរឿងចាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​រំលោភ​បានសម្រេច

សមត្ថកិច្ចឃាត់ខ្លួនសង្ឃកំហូចមួយអង្គផ្សឹកក្រោយពីបែបធ្លាយរឿងចាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់​រំលោភ​បានសម្រេច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំ: សង្ឃកំហូចមួយត្រូវបានឃាត់ខ្លួនក្រោយពីបានប្រព្រឹត្តិអំពេីរ​អបាយមុខ​នេះបេីយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាជនសង្ស័យជាសង្ឃ១អង្គត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្កឃាត់ចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើកុមារីអាយុ១៤ឆ្នាំម្នាក់បានសម្រេចកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី ។

ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកប្រាសាទបល្ល័ង្កបានឃាត់ខ្លួនជនសង្ស័យជាព្រះសង្ឃឈ្មោះ លី ទ្រី អាយុ៤៤នៅវត្តសុវណ្ណគីរីសេរីរតនារាមហៅវត្តខ្វាន់ទៀងនិងធ្វើការចាប់ផ្សឹកភ្លាមៗ ។

Sponsor

កម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ៕