បន្ទាយមានជ័យ៖ទំនិញខូចគុណភាពជាច្រេីនមុខត្រូវបានឃាត់ និងយកមកដុតកម្ទេចចោលទាំងអស់ដែលមានទម្ងន់៦៤០៥គីឡូក្រាមមានកាកសំណល់កម្ទេចមីទម្ងន់២១២៥គីឡូក្រាមស្រាបៀររូបសឹង្ហហួសការបរិច្ឆេទទម្ងន់៦៨១គីឡូក្រាមស្រាបៀរប៊ូឌូស័រទម្ងន់១៨១គីឡូក្រាមភេសជ្ជៈអាដេហួសការបរិច្ឆេទម្ងន់១៨២គីឡូក្រាមអាល់កុលក្លែងក្លាយទម្ងន់២២៨១គីឡូក្រាមស្មើ៧១ប៊ីដុងភេសជ្ជៈទឹកក្រូចកូកាកូឡាទឹកក្រូចដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀតនាថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នៅក្រុងប៉ោយប៉ែត។
ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិធានការពីអគ្គនាយកដ្ឋាន(ក.ប.ប)មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពទាំងនេះរយៈពេល៦ខែដើមឆ្នាំ២០២១នេះ។
ក្រោយពីបង្ក្រាបនិងដកហូតរួចមកលោកបានសុំគោលការណ៍ពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីដុតកម្ទេចចោលតែម្តង។
អ្នកនាំចូលរាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។
ចំណែកករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញដែលលក់សាំងមិនគ្រប់លីត្រដូចជាលក់សាំង១០០លីត្របានត្រឹមតែ៩០លីត្របាញ់តែខ្យល់ចូលជាបទល្មើសមួយដែលត្រូវមានវិធានការ។
ជាមួយនេះអ្នកលក់ទំនិញខូចគុណភាពនិងមិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗដែលជាកាកសំណល់ប្រមូលយកមកវេចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទានជាពិសេសកុមារតូចៗដែលនៅតាមសាលារៀនជាដើមនោះទេ៕


