មកពីទិញបាយឆាវិញមិនដឹងថាមានរឿងអីយុវជនម្នាក់បានចតម៉ូតូទុករួចក៏លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ច

មកពីទិញបាយឆាវិញមិនដឹងថាមានរឿងអីយុវជនម្នាក់បានចតម៉ូតូទុករួចក៏លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ សង្ស័យ​មាន​វិបត្តិ​រឿងអីមួយហេីយបានជាមកធ្វេីបែបនេះបង្ករកាភ្ញាក់ផ្អេីលកាលពីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១​ខណៈដែលមានបុរសម្នាក់បានជិះម៉ូតូ Zoomer-X មកលោត​ទឹកសម្លាប់ខ្លួន​ពីលើស្ពានព្រះមុនីវង្សថ្មីក្នុងសង្កាត់ចាក់អង្រែ​លើខណ្ឌមាន​ជ័យបណ្ដាលឱ្យលិចទៅក្នុងទឹកបាត់បន្សល់ទុកម៉ូតូនៅលើស្ពាន ។

ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយបន្សល់ម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer-X ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1FH-8616 មួកសុវត្ថិភាពចំនួន១,បាយឆា២ប្រអប់នៅលើស្ពាន ។

Sponsor

មុនកើតហេតុគេឃើញបុរសរងគ្រោះនេះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងមកលើស្ពានព្រះមុនីវង្សថ្មីហើយក៏ឈប់ម៉ូតូនៅលើ​ស្ពាននិងឈរមួយសន្ទុះដោយមិនដឹងគិតអ្វីនោះទេរីឯប្រជាពលរដ្ឋអ្នកដំណើរក៏មិននឹកស្មានថារូបគេគិតខ្លីមកលោតទឹក​នោះដែរ ។

បន្ទាប់មកបុរសរងគ្រោះក៏ឡើងលើបង្កាន់ដៃស្ពានលោតចុះ​ទៅ​ក្រោមលិចក្នុងទឹកបាត់តែម្ដងទើបបង្កការភ្ញាក់ផ្អើលដល់អ្នក​ដំណើរនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ នៅក្រោមស្ពានពុំមានអ្នកនេសាទឬកងកម្លាំងសម្រាប់ជួយសង្គ្រោះនោះទេទើបសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយកសម្ភារៈ​របស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋ​បាលចាក់អង្រែលើដើម្បីទុកប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិនៅពេលក្រោយ ៕