ទីបំផុតតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាលពីបទប្រើប្រាស់ហឹង្សា

ទីបំផុតតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាលពីបទប្រើប្រាស់ហឹង្សា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្តាល៖ លោក ស្រេង សុខា ត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល០១ឆ្នាំ០៦ខែពីបទ៖
(ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច​រិត)​នេះបើយោងតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលដែលទទួលបាននៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១នេះ ។
នៅក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើបានបញ្ជាក់ថាជនជាប់​ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរនគរបាលកម្រិតវប្បធម៌បរិញ្ញាបត្រជាន់ខ្ពស់ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្សឃុំព្រែកអំបិល​ស្រុកស្អាងខេត្តកណ្តាលនិងទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា​សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ ស៊ាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វា (រ) មានកូន ០២នាក់ ទោសពីមុនគ្មាន ។
ជនជាប់ចោទឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល០១ឆ្នាំ០៦ខែពីបទប្រើអំពើហិង្សាទៅ​លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតប្រព្រឹត្តនៅភូមិ​កោះគរសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលកាលពីថ្ងៃទី​៣​០ខែកក្កដាឆ្នាំ២០២០ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា២៥៣នៃច្បាប់ភូមិបាល ។