ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរហូតមកដល់ល្ងាចថ្ងៃទី២៨ខែឆ្នាំដដែល ទើបបែករឿងដល់ម្តាយនាំទៅដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយ។
ជនសង្ស័យឈ្មោះសុខ ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរចុងភៅនៅភោជនីយដ្ឋាន(ដាយមិនស្តារ)។
ចំណែកជនរងគ្រោះ អាយុ១៤ឆ្នាំមុខរបររត់តុនៅហាងជាមួយជនសង្ស័យស្នាក់នៅភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលទើបនឹងចូលធ្វើការបាន១២ថ្ងៃ ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថានៅយប់កើតហេតុពេលស្បើយភ្ញៀវចូលផឹកស៊ីរូបនាងនិងមិត្តភក្តិធ្វើការជាមួយគ្នាបានបបួលគ្នាផឹកស៊ីនៅក្នុងហាងរួមទាំងចុងភៅម្នាក់ផងដែរ។
ពេលដែលផឹកស៊ីស្រវឹងស្រាប់តែបុរសជាចុងភៅក៏បបួលនាងនាំទៅដើរលេងពេលនោះនាងក៏ព្រមទៅជាមួយគេទាំងកំពុងស្រវឹងខ្លាំង។
ជនរងគ្រោះបន្តថាលុះព្រឹកឡើងភ្ញាក់ដឹងខ្លួនស្រាប់តែឃើញនាងដេកនៅក្នុងផ្ទះសំណាក់ដោយត្រូវបុរសជាចុងភៅរំលោភបានសម្រេចបាត់ទៅហើយ ៕
