ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ជាច្រេីននាក់បាននាំគ្នាផ្ដិតមេដៃសុំផ្លាស់ប្ដូរស្មៀនឃុំព្រែកខ្សាច់ព្រោះស្មៀននេះមិនបានបំពេញកិច្ចការដែលប្រជាពលរដ្ឋស្មេីរសុំយក

ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ជាច្រេីននាក់បាននាំគ្នាផ្ដិតមេដៃសុំផ្លាស់ប្ដូរស្មៀនឃុំព្រែកខ្សាច់ព្រោះស្មៀននេះមិនបានបំពេញកិច្ចការដែលប្រជាពលរដ្ឋស្មេីរសុំយក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកោះកុង៖ នៅរសៀលថ្ងៃអង្គារទី២៨ខែធ្នូ ឆ្នាំ២០២១នេះ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ស្រុកគិរីសាគរខេត្តកោះកុងបានឱ្យដឹងថាបច្ចុប្បន្ននេះពួកគាត់បាន​នាំគ្នាផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគោរពស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់នៃស្រុកគិរីសាគរខេត្តកោះកុងបន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះស្មៀនឃុំព្រែកខ្សាច់លោក ហឿង ប៊ុនហេង បានបំពេញការងារប្រាស់​ចាកពីភាពជាមន្ត្រីធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋមិនយកច្បាប់ជាធំនិងបានប្រព្រឹត្តអំពើពុករលួយធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។

ជាក់ស្ដែងយោងតាមលិខិយស្នើសុំផ្លាស់ប្តូរស្មៀនឃុំព្រែកខ្សាច់​​នេះប្រជាពលរដ្ឋបានរាយការណ៍ជូនសម្ដេចក្រឡាហោមថាចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពមកពួកគាត់បានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជាបន្តបន្ទាប់បានរស់​នៅប្រកបដោយសេចក្ដីសុខសុវត្ថិភាពល្អរីករាយហើយតែងតែគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។

Sponsor

ជាមួយគ្នានេះប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមានការបោះឆ្នោតឃុំសង្កាត់ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងគឺក្រុមប្រឹក្សាឃុំព្រែកខ្សាច់នេះ។

ប្រជាពលរដ្ឋបានរៀបរាប់ថាលោក ហឿង ប៊ុនហេង ជាមន្ត្រីស្មៀនមិនយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជនហើយនៅ​ពេលពលរដ្ឋស្នើលិខិតបញ្ជាក់ទទួលស្គាល់ដីធ្លីលោកមេឃុំចុះហត្ថលេខាហើយប៉ុន្តែលោក ហឿង ប៊ុនហេង បែរជាមិនប្រថាប់ត្រាដោយឆ្លើយថាជាន់ដីមេឬថាដីទាំងនេះមានម្ចាស់ខ​ណៈពលរដ្ឋកាន់កាប់ជាក់ស្ដែង។
មិនតែប៉ុណ្ណោះលោកហឿង ប៊ុនហេង បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនធ្វើការលក់ប្រេងខុសច្បាប់ហើយក្នុងពេលមូលដ្ឋាននៃភូមិយាយសែនឃុំព្រែកខ្សាច់មានការអភិវឌ្ឍហេ​ដ្ឋារចនាសម្ព័ន្ធរីកចម្រើនស្ទើរគ្រប់វិស័យនិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តតែលោកបែរជាបានប្រព្រឹត្តអំពើខុសច្បាប់ជុំវិញការចាក់ដីលុបព្រែកដែលជាតំបន់សំបូរទៅដោយជីវៈចម្រុះ។

ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះគឺលោក ហឿង ប៊ុនហេង មិនបានស្ដាប់ការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាចំពោះការផ្តល់សេវាសាធារណៈនោះទេខណៈដែលប្រជាពលរដ្ឋស្នើធ្វើសំបុត្រកំណើតកូនឬលិខិតបញ្ជាក់អាពាហ៍ពិពាហ៍និងឯកសារផ្សេងៗគឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួនហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ។

ជុំវិញករណីនេះដែរសារព័ត៌មានមិនអាចសុំទំនាក់ទំនងពីលោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់បានទេខណៈទូរស័ព្ទនៅក្រៅតំបន់សេវា៕