សៀមរាប: តាមប្រភពបានរាយការណ៍មកថានៅភូមិបុស្សក្រឡាញ់សង្កាត់ជ្រាវក្រុងសៀមរាបមានត្រពាំងបុរាណពីនៅក្បែរគ្នាត្រពាំងទីមួយឈ្មោះថាត្រពាំង ហែ ផ្កា ត្រពាំងទី២ឈ្មោះ ថាត្រពាំងស្វាយ ត្រពាំងបុរាណទាំងពីរនេះគឺគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរានិងនៅមិនឆ្ងាយពីគ្នាទេប្រហែលតែត្រឹម១០០ម៉ែត្រប៉ុណ្ណោះតែត្រពាំងមួយត្រូវបានលោក ក្អោប រ៉ន ដាក់លិខិតស្នើសុំទៅអាជ្ញាធរជាតិអប្សរាដើម្បីធ្វើការស្ដារនិងរៀបចំនូវសោភ័ណភាពជុំវិញត្រពាំងបុរាណនោះនិងត្រពាំងបុរាណមួយទៀតហៅថាត្រពាំងស្វាយគឺត្រូវបានលោកក្អោប រ៉ន រៀបចំចាក់ដីលុបដើម្បីមានបំណងពុះដីឡូលក់ ។(ប្រភពមិនច្បាស់ការ)
ប្រភពពីប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញប្រពាំង ស្វាយ នឹងត្រពាំងហែផ្កាលោកបានសម្ដែងនូវការមិនពេញចិត្តចំពោះសកម្មភាពនិងទង្វើរបស់លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវដែលពួកគាត់ហៅថាគំនិតធ្វើនំអត់ម្សៅឬក៍ប្រើប្រាស់វិធីកន្ទេលធំបន្លំដេក ។
គូរបញ្ជាក់ផងដែរថាការស្ដារនិងរៀបចំសោភ័ណភាពជុំវិញត្រពាំងហែផ្កានៅក្នុងលិខិតអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរាគឺអនុញ្ញាតឲ្យរៀបចំជីកចំរៅ៣មនិងរៀបខ្នងទំនប់ជុំវិញទទឹង៥០ម៉ែត្រកម្ពស់២ម៉ែត្រឲ្យបានរួចចប់សព្វគ្រប់ 100%100 ក្នុងករណីដែលអាចម៍ដីស្ដាបាតត្រពាំងបុរាណមួយនេះត្រូវបានសល់ពីការអភិវឌ្ឍនៅជុំវិញត្រពាំងទើបអនុញ្ញាតឲ្យមានការដឹកចេញយកទៅអភិវឌ្ឍន៍នៅក្នុងសហគមន៍ឬក៏បម្រើការទៅ លើសេវាសាធារណៈដូចជាវត្តអារាមសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់។ល។
ប្រភពបានបន្តថាលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវមិនត្រឹមតែមិនអនុវត្តរាល់ការអនុញ្ញាតនិងសម្រេចរបស់អាជ្ញាធរជាតិអប្សរាទៅលើការស្ដារឡើងវិញនូវត្រពាំងហែផ្កាស្របទៅតាមគោលការណ៍នៃច្បាប់អាជ្ញាធរជាតិនោះទេថែមទាំងដឹកជញ្ជូនអាចម៍ដីដែលបានមកអំពីការស្ដារត្រពាំងបុរាណហែផ្កាមួយនេះយកទៅលក់ក្នុងមួយថ្ងៃមួយថ្ងៃរាប់រយឡានចាក់នៅតាមទីតាំងពាសពេញក្រុងសៀមរាបនៅតាមដីឡូរបស់ប្រជាពលរដ្ឋដែលលោកទិញចាក់ដីរបស់ពួកគាត់ហើយមិនត្រឹមត្រូវបុណ្ណោះលោក ចៅសង្កាត់ជ្រាវ ពុំបានគិតអំពីសុខសុភាពនិងការគ្រោះថ្នាក់ដោយ ជាយថាហេតុនោះទេឡានដឹកដីទាំងនោះមិនបានគ្របធ្វើឱ្យដីជ្រុះរប៉ាត់រប៉ាយពេញផ្លូវក្រាលកៅស៊ូនៅសង្កាត់ជ្រាវធ្វើឱ្យ ហុយទ្រលោម ពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវមានការពិបាកក្នុងការធ្វើដំណើរនិងព្រួយបារម្ភអំពីការគ្រោះថ្នាក់ជាយថាហេតុណាមួយដែលកើតឡើងព្រោះតែដីហុយចូលភ្នែក និងមើលផ្លូវពុំឃើញ ។
និយាយអំពីត្រពាំងបុរាណឈ្មោះត្រពាំង ស្វាយ ដែលនៅមិនឆ្ងាយពីត្រពាំងហែផ្កាប៉ុន្មាននោះវិញត្រូវបានលោក ក្អោប រ៉ន ចាក់ដីលុបមានបំណងពុះជាដីឡូលក់ក្នុងករណីនេះអង្គភាព យេីងបានគោរពស៊ូទៅលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវលោកបានប្រាប់ថាលោកចាក់លុបមានបំណងពុះឡូដើម្បីចែកជូនទៅប្រជាពលរដ្ឋ៨គ្រួសារឲ្យរស់នៅទីនោះលោកថាបើយើងមិនចាក់លុបត្រពាំងនេះតើមានដីឯណាឲ្យពួកគាត់រស់នៅទៅព្រោះយើងកំពុងតែអភិវឌ្ឍន៍ត្រពាំងហែផ្កា។
លោក ក្អោប រ៉ន បានបញ្ជាក់ថារាល់ការស្ដារត្រពាំងហែផ្កា បើមិនយកអាចម៍ដីទៅលក់មុនទេធ្វើយ៉ាងណាបានលុយដោះស្រាយគ្រឿងចក្រនិងម៉ាស៊ូតនិងពលកម្មឲ្យគេទៅចំណែកឡានដឹកឥតគ្រប់និងដីជ្រុះតាមផ្លូវចាំខ្ញុំចាត់ការ ។
ក្នុងករណីដែលចាក់ដីលុបត្រពាំងបុរាណឈ្មោះត្រពាំងស្វាយមួយនោះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានមានប្រសាសន៍ថាចាំមើលខ្ញុំចាត់មន្ត្រីឲ្យចុះទៅមើល
ក្នុងករណីទាំងអស់នេះប្រជាពលរដ្ឋរស់នៅជុំវិញត្រពាំងទាំង ពីរនេះបានដាក់ការសង្ស័យថាបើពុំមានការត្រូវរ៉ូវគ្នាជាមួយនឹងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានោះទេ លោក ក្អោប រ៉ន ក៍មិនអាចដឹកជញ្ជូនអាចម៍ដីទៅលក់យ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃមួយថ្ងៃរាប់រយឡានខណៈដែលមិន ទាន់អភិវឌ្ឍនឹងអនុវត្តទៅតាមការណែនាំនិងសេចក្តីសម្រេចរបស់អាជ្ញាធរជាតិអប្សរាជុំវិញមាត់ត្រពាំងនោះហើយក៏លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវក៏មិនហ៊ានយកដីទៅលុបត្រពាំងបុរាណហើយយកលេះថាចែកជូនប្រជាពលរដ្ឋ៨គ្រួសារឲ្យរស់នៅទីនោះដែរ ។
( ជឿទៅឆាប់ចប់) ប្រជាពលរដ្ឋលោកមានប្រសាសន៍ថា លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវគិតតែពីផលប្រយោជន៍ក្រុមខ្លួននិងប្រយោជន៍បុគ្គលរបស់លោកដោយពុំបានគិតអំពីផលប្រយោជន៍រួមនិងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនិងក៏ដូចជាធ្វើដំណើរនៅតាមដងផ្លូវនោះទេចង់គ្រោះថ្នាក់អីក៍គ្រោះទៅហុយអីក៍ហុយទៅមិនខ្វល់ធ្វើយ៉ាងណាអោយតែឡានដឹកដីឲ្យបានច្រើនជើងក្នុងមួយថ្ងៃៗ
ប្រជាពលរដ្ឋលោកថានេះជាល្បិចកន្ទាលធំបន្លំដេកឬក៏អាចហៅបានថាធ្វើនំអត់ម្សៅ)មានត។


