ឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងដឹកនាំដោយលោកអនុសេនីយ៍ត្រី នេត្រ សុឃឿង ជំនួយការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងសហការណ៍ជាមួយកម្លាំងប៉ុសិ៍រដ្ឋបាលឃុំថ្លាតកម្លាំងរដ្ឋបាលព្រៃឈើស្រុកដឹកនាំរួមដោយលោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកចុះការបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់(ឈើលេខ២)ស្ថិតនៅភូមិស្វាយចេកឃុំថ្លាតស្រុកដអន្លង់វែងខេត្តឧត្តរមានជ័យ។
ឃាត់បានគោយន្តកន្ត្រៃ០១គ្រឿងដឹកឈើ(ប្រភេទឈើលេខ២) ចំនួន៤,៨១៥ម៉ែត្រគូប ម្ចាស់បានរត់គេចខ្លួនចំណែកវត្ថុតាងបានយកមករក្សាទុកនៅសាលាស្រុកអន្លង់វែងដើម្បីចាត់ការតាមនីតិវិធី៕
Sponsor

