ថៃ: ក្រុមប្រើប្រាស់ថ្នាំញៀននិងថ្នាំគ្រវីសរុបចំនួន៥៥នាក់ត្រូវបានកម្លាំងតម្រួតថៃក្រសោបបានទាំងសំបុកនាថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅតាមបន្ទប់ជាច្រើនក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងឱកាសឆ្លងឆ្នាំសកល។
កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួតថៃនៃអធិការដ្ឋានអារញ្ញប្រាថេតនិងកម្លាំងខេត្តស្រះកែវបានប្រព្រឹត្តឡើង ត្រង់ចំណុចក្នុងភោជនីយដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ៤ឃុំបានម៉ៃណងសៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ។
កម្លាំងបានក្តោបភ្ញៀវដែលទៅកម្សាន្តសប្បាយនៅតាមបន្ទប់ VIP ជាច្រើនបន្ទប់ដោយមានស្រីស្អាតៗនៅចាំចាក់ស្រាកំដរ ដែលក្នុងមួយបន្ទប់មានមនុស្សចាប់ពី៥ទៅ៨នាក់សរុបចំនួន៥៥នាក់( ស្រី ២៣ នាក់ ) ក្នុងនោះថៃចំនួន៥០នាក់និងខ្មែរ៥ នាក់។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងនៅតាមបន្ទប់នីមួយៗមានថ្នាំញៀនប្រភេទម៉ាទឹកកកនិងប្រភេទខេតាមីនមួយចំនួនផងដែរដោយឡែកសម្រាប់មុខសញ្ញាទាំងអស់ ពេលបញ្ជូនដល់អធិការដ្ឋានស្រុកអារញ្ញប្រាថេតសមត្ថកិច្ចបានពិនិត្យទៅលើទឹកនោមដើម្បីរកសារធាតុញៀនបានរកឃើញអ្នកវិជ្ជមានចំនួន៤២នាក់ដោយឡែកម្ចាស់ទីតាំងឈ្មោះ ថុត ផល ភេទប្រុសអាយុ៣២ឆ្នាំក៏ត្រូវបានឃាត់ខ្លួនដែរ ៕


