ក្រុមក្បួនរទេះក្របី គោ គោយន្តកន្ត្រៃ រថយន្តច្នៃដឹកឈេីដូចហែកឋិនតែអាជ្ញាធរមិនហ៊ានមើលមិនចង់ថាឬបកស្រាយដូច​ម្តេចឡើយព្រោះខ្លាចឈ្មួញប្ដឹងឬភ្ជាប់ទៅរឿងមិនប្រក្រតី ដែលនឹងនាំទុក្ខដាក់ខ្លួន

ក្រុមក្បួនរទេះក្របី គោ គោយន្តកន្ត្រៃ រថយន្តច្នៃដឹកឈេីដូចហែកឋិនតែអាជ្ញាធរមិនហ៊ានមើលមិនចង់ថាឬបកស្រាយដូច​ម្តេចឡើយព្រោះខ្លាចឈ្មួញប្ដឹងឬភ្ជាប់ទៅរឿងមិនប្រក្រតី ដែលនឹងនាំទុក្ខដាក់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពងធំៈ យោងប្រភពព័ត៌មានពីពលរដ្ឋនិងអ្នករកស៊ីឈើបានអោយដឹងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១គេប្រាប់ថាអ្នករកស៊ីឈើ បាន“ប្រកាស”(ជូនដំណឹងសុំផ្លូវដឹករបស់ឬឈើ)និងបានបង់ លុយអោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន ដែលគ្រប់គ្រងនៅតំបន់ ឬគោលដៅទទួលខុសត្រូវឆ្លងកាត់ ឬនោះរួចស្រេចបាច់ជាមុនហើយទើបហ៊ានដឹកចេញ។

ក្បួនរទេះក្របី គោ គោយន្តកន្ត្រៃ រថយន្តច្នៃដូចហែកឋិនបង្កបទល្មើសដឹកជញ្ជូនឈើមូលដ៏គគ្រឹកគគ្រេងប៉ុន្តែមន្ដ្រីជំនាញ បង្ហើបតបថាបានឃើញដែរ តែមិនហ៊ានមើលមិនចង់ថាឬបក ស្រាយដូចម្តេចឡើយព្រោះខ្លាចឈ្មួញប្ដឹងឬភ្ជាប់ទៅរឿងមិនប្រក្រតីដែលនឹងនាំទុក្ខដាក់ខ្លួន។

Sponsor

ជាក់ស្ដែងនៅយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១មានរទេះក្របីចំនួន ប្រាំពីរគ្រឿងដឹកឈើមូលចេញពីព្រៃសហគមន៍ទំអរឆ្លងកាត់តាមច្រកអើយបាននៅយ៉ាងស្រួលដ្បិតមានអ្នករត់ការជិះម៉ូតូពីមុខក្បួនពោលគឺបានដឹកជញ្ជូនឈើឆ្លងកាត់ភូមិសាស្ត្រទឹកដីស្រុកសន្ទុកក្រោមដែនការគ្រប់គ្រងរបស់លោក មុំ សុផល នាយផ្នែករដ្នបាលព្រៃឈើកំពង់ថ្មនិងដែលជាថ្នាក់លើនៃបី សង្កាត់រដ្ឋបាលព្រៃឈើគឺសង្កាត់ក្រយាសង្កាត់តាំងក្រសាំង សង្កាត់បារាយណ៍។

ពាក់ព័ន្ធនឹងការដឹកជញ្ចូនអនុផលផលព្រៃឈើខាងលើនេះការទំនាក់ទំនងបំភ្លឺពីលោក មុំ សុផល នាយផ្នែករដ្នបាលព្រៃឈើ កំពង់ថ្មនៅមិនអាចទទួលការហៅចូលបំភ្លឺបាននៅឡើយមកទល់ថ្ងៃទី៣១ខែធ្នូ ។

ប៉ុន្តែលោក ប៊ុន សុធី នាយខណ្ឌរដ្នបាលព្រៃឈើកំពង់ធំបាន ប្រាប់ឱ្យសារព័ត៌មានដឹងនៅថ្ងៃទី៣០ខែធ្នូថាលោកនឹងអោយ មន្ដ្រីរបស់លោកចុះស្រាវជ្រាវមើលថាតើបានឃើញឬមានករណីដឹកឈើឬអត់ទេ? ។

ប៉ុន្តែប្រភពមានទំនាក់ទំនងនឹងមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានបានប្រាប់សារព័ត៌មាននៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ថា មន្ត្រីជំនាញក៏ដូចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក៏បានឃើញដែរ នូវសកម្មភាពល្មើសព្រៃឈើផលអនុផលព្រៃឈើមួយចំនួន។

ប៉ុន្តែមិនហ៊ានមើលមិនចង់ថាឬបកស្រាយយ៉ាងណានោះទេ ព្រោះខ្លាចឈ្មួញប្ដឹងឬភ្ជាប់ទៅរឿងមិនប្រក្រតីដែលនាំទុក្ខអំពល់ដាក់ខ្លួនហើយខាងថ្នាក់លើបន្ទោស៕