បទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញកំពុងតែកក្រេីកឡេីងវិញព្រោះជាប្រភពចំណូលរបស់សមត្ថកិច្ចពុករលួយសូមលោក​ ជាវ​ តាយ​ អភិបាលខេត្តពោធិ៍សាត់​បញ្ចេញស្នារដៃបង្ក្រាបផង

បទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញកំពុងតែកក្រេីកឡេីងវិញព្រោះជាប្រភពចំណូលរបស់សមត្ថកិច្ចពុករលួយសូមលោក​ ជាវ​ តាយ​ អភិបាលខេត្តពោធិ៍សាត់​បញ្ចេញស្នារដៃបង្ក្រាបផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់៖ នាពេលបច្ចុប្បន្នបទនេះល្មើសកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃការពារព្រៃអភិរក្សនៅក្នុងស្រុកភ្នំក្រវាញនៅ​តែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាល​ព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយពី​បទល្មើសព្រៃឈើ។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានរងការរិះគន់ចំៗថាជាអ្នកបណ្តោយឲ្យមានបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់កើតឡើងគ្មានទីបញ្ចប់នៅស្រុកភ្នំក្រវាញស្រុកវាលវែងនិងស្រុកក្រគរ។
ជាងនេះទៅទៀតមានសមត្ថកិច្ចពាក់ព័ន្ធខ្លះបែរជាបង្កើតកុង​ត្រូលជជុះដាក់កម្លាំងឈរជើងដើម្បីប្រមូលលុយពីបទល្មើស​ព្រៃឈើយ៉ាងសុខស្រួលដោយមិនខ្វល់ពីការរិះគន់នោះទេ។

ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញបានឲ្យដឹងថាបច្ចុប្បន្នមានបុគ្គលម្នាក់ឈ្មោះ ថុង ជាមន្ត្រីអាវុធហត្ថភ្នំក្រវាញបានបង្កើតប៉ុស្តិ៍ជជុះនៅចំណុចស្ទឹងទី៣ផ្លូវទៅអូរដាដើម្បីគាបជម្រិតយកលុយពីអ្នកដឹកឈើតាមតែអំពើចិត្តយ៉ាងកំរោលទៀតផង ហើយសូម្បីតែប្រជាពលរដ្ឋដឹកឈើតិចតួចយកទៅសាងសង់ ឬយកទៅជួសជុលលំនៅដ្ឋានក៏ត្រូវប្រឈមនឹងការគាបសង្កត់យកលុយពីពួកគាត់យ៉ាងកំរោលផងដែរ។
ប្រភពដដែលនេះបានឲ្យដឹងទៀតថាឈ្មួញឈើឈ្មោះ ថា និងឈ្មួញឈើឈ្មោះ ចែ ភ័ស ជាប្រភពចំណូលដ៏សំខាន់និងប្រយោជន៍ធំរបស់មន្ត្រីអាវុធហត្ថឈ្មោះ ថុង នេះព្រោះពួកគេបង់លុយសម្រាប់ឈើ១រទេះគោឬ១រទេះក្របី៥០០០០រៀល ជាប្រចាំមិនអាចខក់ខានបានទេរីឯឈ្មួញម្នាក់ទៀតឈ្មោះ ទឹង បានបង់លុយប្រចាំខែឲ្យមន្ត្រីអាវុធហត្ថឈ្មោះ ថុង ក្នុង១ខែ១​លានរៀលហើយបុគ្គល ថុង នេះបានអះអាងថាយកទៅបង់ឲ្យមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់។

Sponsor

បើតាមប្រភពដែលស្និទ្ធនឹងមន្ត្រីអាវុធហត្ថឈ្មោះ ថុង នេះបាន​បង្ហើបឲ្យដឹងថាក្នុងមួយថ្ងៃៗមានរទេះគោក្របីនិងគោយន្តកន្ត្រៃរាប់សិបគ្រឿងដឹកជញ្ជូនឈើឆ្លងកាត់ចំណុចស្ទឹងទី៣ផ្លូវទៅអូរដាស្រុកភ្នំក្រវាញដូច្នេះឈ្មោះ ថុង ប្រមូលលុយបានមិនតិចនោះទេហេតុនេះហើយលោក ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់មិនត្រូវបណ្តែតបណ្តោយរឿងបទល្មើសកាប់បំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់នេះតទៅទៀតទេព្រោះបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ នៅតែបន្តកើតឡើងយ៉ាងរាលដាលជាងនេះទៅទៀតមន្ត្រីអាវុធហត្ថឈ្មោះ ថុង នៅស្រុកភ្នំក្រវាញត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាជាអ្នកបង្កើតកុងត្រូលជជុះនៅចំណុចស្ទឹងទី៣ផ្លូវទៅអូរដាដើម្បីប្រមូលលុយពីបទល្មើសព្រៃឈើដោយគ្មានញញើតនឹងអ្វីទាំងអស់ទៀតផង៕