ពលរដ្ឋជាច្រេីនដែលធ្លាប់រងគ្រោះដោយសារលោក ម៉ៅ ចំរើន ប្រធានមន្ទីរសូរិយោដីខេត្តមណ្ឌលគីរីត្រូវបានផ្លាស់ប្តូរមុខដំណែងចេញត្រៀបជប់​លៀងដុតជ្រូកជប់លាង​អបអរ​

ពលរដ្ឋជាច្រេីនដែលធ្លាប់រងគ្រោះដោយសារលោក ម៉ៅ ចំរើន ប្រធានមន្ទីរសូរិយោដីខេត្តមណ្ឌលគីរីត្រូវបានផ្លាស់ប្តូរមុខដំណែងចេញត្រៀបជប់​លៀងដុតជ្រូកជប់លាង​អបអរ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តមណ្ឌលគិរី : ប្រជាពលរដ្ឋក្រោយពីលឺដំណឹងថាលោក​ម៉ៅ ចំរើន ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តមណ្ឌលគិរីដែលសំបូររឿងពុករលួយធ្វើការផ្លាស់ប្តូរដតាមរយៈលិខិតមួយច្បាប់ដែលទទួលបានអោយដឹងថានៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានធ្វើលិខិតមួយច្បាប់ជម្រាបជូនទៅឯកឧត្ដមអភិបាលខេត្ត ដើម្បីសម្រួលភារកិច្ចលោក ម៉ៅ ចំរើន ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តមណ្ឌលគិរីនិង បានស្នេីតែងតាំងលោក លឹម ចាន់សូភី អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តកណ្ដាល ជំនួសវិញ ។

អ្នកខេត្តមណ្ឌលគិរីនៅពេលដែលទទួលដំណឹងថាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នេីដោះដូរលោក ម៉ៅ ចំរើន ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តមណ្ឌលគីរីប្រជាពលរដ្ឋខេត្តមណ្ឌលគីរីខ្លះដែលរងគ្រោះដោយសារលោក ម៉ៅ ចំរើន បាននាំគ្នារៀបចំដុតជ្រូក ជប់លៀងយ៉ាងគ្រឹកគ្រេងដើម្បីអបអរសាទរដំណឹងដ៏ល្អនេះ ។

Sponsor

ដោយឡែកអ្នកស្រុកអូរាំងក៏កំពុងទន្ទឹងផងដែរថាតើថ្ងៃណានឹងដោះដូរចៅហ្វាយស្រុកអូរាំងឈ្មោះ សៀក មុន្នី ដែលសំបូររឿងអាស្រូវពុករលួយដីធ្លីដែរ ៕