មានមនុស្សប៉ុន្មាននាក់ដែលបានប្រេីប្រាស់ប៉ះចំសមត្ថកិច្ចចុះបង្ក្រាបរោងចក្របារី(ហុងអន្តរជាតិ)ពាក់ព័ន្ធការផលិតវេចខ្ចប់ ចែកចាយបារីម៉ាក JET និងបារីម៉ាក ៥៥៥ ក្លែងក្លាយជាច្រេីន

មានមនុស្សប៉ុន្មាននាក់ដែលបានប្រេីប្រាស់ប៉ះចំសមត្ថកិច្ចចុះបង្ក្រាបរោងចក្របារី(ហុងអន្តរជាតិ)ពាក់ព័ន្ធការផលិតវេចខ្ចប់ ចែកចាយបារីម៉ាក JET និងបារីម៉ាក ៥៥៥ ក្លែងក្លាយជាច្រេីន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននា យកដ្ឋាននិងក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ខែមករាឆ្នាំ២០២២បានត្រួតពិនិត្យឆែកឆេររោងចក្របារីហុងអន្តរជាតិ ដោយរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ ព័ន្ធទៅនឹងការផលិតវេចខ្ចប់ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយមួយចំនួនធំនៅក្នុងឃ្លាំង ។

រោងចក្របារីហុង អន្តរជាតិនេះស្ថិតនៅផ្លូវអង្គតាមិញភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ។

Sponsor

យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៥ខែមករាឆ្នាំ២០២២រៀបរាប់អង្គហេតុយ៉ាងលម្អិតដូច្នេះថា កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលពាក្យបណ្ដឹងថាមានការចរាចរណ៍ផលិតផលបារីម៉ាកJET ក្លែងក្លាយនៅព្រះរាជាណាចក្រកម្ពុជាហើយនាយដ្ឋានបទល្មើសបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតមានរយះពេលជាងមួយឆ្នាំទើបនៅថ្ងៃទី៣ខែមករាឆ្នាំ២០២២វេលា ម៉ោង១៤និង៤៥នាទីកម្លាំងជំនាញការិយាល័យប្រឆាំងបទ​ល្មើសកម្មសិទ្ធិបញ្ញានៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានបានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សស្លាកលេខភ្នំពេញ 2J-5930 នៅក្នុងចំ​ណតរថយន្តដឹកទំនិញ(ជិតម្ដុំស្ដុបកោសដូង)សង្កាត់បឹងសា​ឡាងខណ្ឌទួលគោករាជធានីភ្នំពេញដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។

ក្រោយពីការពិនិត្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយចំនួន៤៧ប៊ិចដោយមានការសម្របសម្រួលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្តនិងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុសអាយុ៣៨ឆ្នាំត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះចេញមកស្ថិតនៅរោងចក្របារី ហុង អន្តរជាតិផ្លូវអង្គតាមិញភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជ​ធានីភ្នំពេញ ។

លុះព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២២វេលាម៉ោង៨និង៥០នាទី សមត្ថកិច្ចចម្រុះក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តនីតិវិធីត្រួតពិនិត្យឆែកឆេររោងចក្របារីហុងអន្តរជាតិក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះបានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិតវេចខ្ចប់ ចែកចាយបារីម៉ាកJETក្លែងក្លាយនិងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំនៅក្នុងឃ្លាំងនៃទីតាំងរោងចក្រខាងលើរួមមាន ៖ ១. បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ស្មើ ២៣.៦៤០ កញ្ចប់
២. សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ ៩៩៥ គីឡូក្រាម
៣.សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹក ស្មើ ១៨០គីឡូក្រាម
៤.កន្ទុយស្នោរបារី ចំនួន ៣៨០កេស ស្មើ ៧,៦០០គីឡូក្រាម
៥.តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក
៦.តែម VN DUTY NOT PAID ចំនួន ២,៨០៨សន្លឹក
៧.រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
៨.ថង់រុំបារី ចំនួន ៧០បារ៉ែត ស្មើ ៥៩,៥០០គីឡូក្រាម
៩.បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន ១៤០ កញ្រ្ជែង​ ស្មើ​៧០០គីឡូក្រាម
១០.ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ ស្មើ ៤,៧៦៨គីឡូក្រាម
១១.សម្បកអាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០គីឡូក្រាម
១២.ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង
១៣.ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង ស្មើ ០២គ្រឿង
សរុប៖
-សម្ភារៈសម្រាប់បម្រើការផលិតបារីក្លែងក្លាយចំនួន១៣៩,៤៥៣​ គីឡូក្រាម
-បារីម៉ាក JET វេចខ្ចប់ ចំនួន ២៣,៦៤០ កញ្ចប់
-តែមប្រិ៍ BAT និងVN DUTY NOT PAID ចំនួន ៤,៨៦៦ សន្លឹក
-ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧ គ្រឿង
-ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង
-រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
ក្រោយពីធ្វើការត្រួតពិនិត្យរួចតំណាងអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញបានសម្រេចអោយសមត្ថកិច្ចចម្រុះធ្វើការដកហូតសម្ភារៈខាងលើយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅ​នាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំងនិងច្រកចេញចូលនៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ននិងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាង​ លើមានឈ្មោះ ង៉ូវ ម៉ុក ភេទស្រីដើម្បីបញ្ជូនទៅអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញយកទៅចាត់ការតាមនីតិវិធីច្បាប់ និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទប្រុសបានកំពុងរត់គេចខ្លួនដែលជា​ម្ចាស់រោងចក្រផលិតបារី(ហុងអន្តរជាតិ)៕