យល់ដឹងពីសារៈសំខាន់នៃការពិនិត្យអេកូផ្ទៃពោះ!ការពិនិត្យអេកូសាស្ត្រពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃនិងអ្នកម្តាយឡើយជាធម្មតាស្រ្តីគួពិនិត្យ អេកូសាស្ត្រអោយបានយ៉ាងហោចណាស់ ៤ ទៅ ៥ដង ដើម្បីកំណត់ពីការលូតលាស់របស់ទារកក្នុងផ្ទៃប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតាអ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែងការពិនិត្យអេកូគឺមានសារៈសំខាន់ទៅតាមអាយុនិងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖
១) លើកទី១ (នៅពេលបាត់រដូវ)៖
– ដើម្បីដឹងច្បាស់ ពីទីតាំង របស់កូន ថាតើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
២) លើកទី២ (១២សប្តាហ៍ – ១៥សប្តាហ៍)៖
– តើកូនតែមួយ ឬភ្លោះ? នឹងសុខភាព ការលូតលាស់តាមធម្មតាទេ
– ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
– វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21 – 11 weeks for better evaluation
– ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernie diaphragmatique)
• ពោះវៀនចេញក្រៅ (laparoschisis)
• ទារកអត់លលាដ៏ក្បាល (anencéphalie)
– កំណត់ភេទកូន ស្រី ឬ ប្រុស
៣) លើកទី៣ (២៣សប្តាហ៍ – ២៥សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
– ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)
– បេះដូង (បេះដូងប្រហោង។ល។)
– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
– ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)
– អវយវៈ (លើស ឬខ្វះ)
៤) លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖
– ការលូតលាស់ និងសុខភាពទារក
– ទម្រង់ និងទម្ងន់កូន
– ទីតាំងរបស់សុក
– បរិមាណទឹកភ្លោះ
– បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក
៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
– តាមដានសុខភាពកូន (កូនខ្សោយ។ល។)
– តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)
“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គកូន ។
Credit វិជ្ជបណ្ឌិតកម្ពុជា

