សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធកំណាត់ផ្លូវជាតិលេខ៥ដែលមានតម្លៃជាង១៦០លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធកំណាត់ផ្លូវជាតិលេខ៥ដែលមានតម្លៃជាង១៦០លានដុល្លារ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥បាត់ដំបង-សិរីសោភ័ណមាន​ប្រវែងជាង៨៤គីឡូម៉ែត្រដែលបានចំណាយថវិកាអស់ជាង​១៦០លានដុល្លារដែលជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាកំណាត់ផ្លូវពីបាត់ដំបងមកក្រុងសិរីសោភ័ណដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះគឺជាកំណាត់ផ្លូវទី១ក្នុងចំណោមកំណាត់ផ្លូវទាំង៣​នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥នេះចាប់ផ្តើមពីព្រែកក្តាមស្រុកពញាឮខេត្តកណ្តាលរហូតដល់ក្រុងប៉ោយ​ប៉ែតខេត្តបន្ទាយមានជ័យដោយគ្រោងប្រើប្រាស់ថវិកាប្រមា​ណ៥០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ឱ្យដឹងថាកំណាត់ផ្លូវទាំង៣នេះរួមមាន៖កំណាត់ទី១ស្ថិតនៅភាគខាងជើង(បាត់ ដំបង-សិរីសោភ័ណ)មានប្រវែង៨៤, ៧៤គីឡូម៉ែត្របានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%កំណាត់ទី២ស្ថិតភាគខាង​ត្បូង(ព្រែ កក្តាម-ធ្លាម្អម )មានប្រវែង១៣៥,២៥គីឡូ ម៉ែត្រសាងសង់សម្រេចបានប្រមាណ៦៤%គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២និងកំណាត់ទី៣ស្ថិតនៅភាគកណ្តាល​(ធ្លាម្អម-បាត់ដំបងនិងសិរីសោភ័ណ-ប៉ោយប៉ែត)មានប្រវែង​១៤៦,០៤ គីឡូម៉ែត្រដែលកំណាត់ធ្លាម្អម-បាត់ដំបងសម្រេចបានប្រមាណ៥៥%និងកំណាត់សិរីសោភ័ណ-ប៉ោយ ប៉ែតកំពុងរៀបចំនីតិ វិធីដេញថ្លៃជ្រើស រើសក្រុមហ៊ុនសាងសង់ ។

Sponsor

កំណាត់ផ្លូវជាតិលេខ៥បាត់ដំបង-សិរីសោ ភ័ណគឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ(AC)មានកម្រាស់១៥សង់ទីម៉ែត្រកំណាត់ផ្លូវនេះត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ប្រវែង៥១,៤៨ គីឡូម៉ែត្រទទឹងមានប្រវែង២៣ម៉ែត្រ មាន៤គន្លង (គន្លងនីមួយៗមានទទឹង ៣,៥០ម៉ែត្រនិងមាន២គន្លងទៅនិង២គន្លងមក)​ចិញ្ចើមផ្លូវមានទទឹង៣ម៉ែត្រ(សងខាង)និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាលមានទទឹង៣ម៉ែត្រផងដែរ។

កំណាត់ផ្លូវនេះបានសាងសង់ផ្លូវវាងក្រុង២ខ្សែប្រវែងសរុប ៣៣,២៦ គីឡូម៉ែត្រ(ផ្លូវវាងក្រុងបាត់ដំបងប្រវែង២៣,៩២គីឡូ ម៉ែត្រនិងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង៩,៣៤គីឡូម៉ែត្រ) ក្នុងនោះសាងសង់ស្ពានថ្មីចំនួន២កន្លែង(លើផ្លូវវាង)ពង្រីកនិងជួសជុលស្ពានដែលមានស្រាប់ចំនួន១០កន្លែង(លើផ្លូវមេ)។

គម្រោងនេះបានរួមបញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន៧៦ កន្លែងនិងលូមូលតាមបណ្តោយផ្លូវចំនួន១១៣កន្លែងព្រមទាំងបំពាក់ភ្លើងបំភ្លឺLEDនៅតាមផ្លូវប្រសព្វ។

គម្រោងនេះបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៨បានប្រើប្រាស់រយៈពេលសាងសង់ចំនួន៥៥​ខែនិងបានបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញាឆ្នាំ២០២១ដោយចំ​ណាយថវិកាសរុបប្រមាណ១៦៥.៧៨លានដុល្លារអាមេរិករួមជាមួយនឹងថវិកាបដិ ភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់បោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថាផ្លូវជាតិលេខ​៥គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្តស្ថាប័ននិងប្រជាជននៃខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យនិងបណ្តាខេត្តជាប់ព្រំប្រទល់គ្នាហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត(ព្រំដែនកម្ពុជា -ថៃ )ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍ សាត់ បាត់ដំបងនិងបន្ទាយមានជ័យ ។

ផ្លូវជាតិលេខ៥នេះគឺជាផ្នែកមួយនៃផ្លូវអាស៊ាន ហាយវ៉េលេខ​១(AH1)ដែលបានតភ្ជាប់គ្នារវាងរាជធានីភ្នំពេញទីក្រុងបាងកកនិងទីក្រុងហូជីមិញនិងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលនិងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័​យទេសចរណ៍ពាណិជ្ជកម្មវិនិយោគភស្តុភារកម្មនិងសេដ្ឋកិច្ចរបស់អាស៊ានក៏ដូចជាមហាអនុតំបន់មេ គង្គ(GMS)ផងដែរ៕