ខេត្តព្រះវិហារ: មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថាបទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យពីព្រោះលោកពិន ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារនិងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនិងលោក ម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះឡើយ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារមួយចំនួនបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើក្នុងភូមិភារកិច្ចសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារគិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះការដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំបណ្ដាលស្រុកទាំងនោះធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក នួន សុខុម នាយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារបានឲ្យដឹងទៀតថាបច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សគូលែនព្រហ្មទេពព្រំប្រទល់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារយ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅ។
ដូច្នេះហើយទើបលោកស្រី អុិន ស្រីម៉ៅ អាចដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែនព្រហ្មទេពឆ្លងកាត់ជាច្រើនស្រុកទើបមកដល់ភូមិភារកិច្ចសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារដែលមានទីតាំងដេប៉ូច្រកចេញតែមួយរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏ដូចជាលោកពិនទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារនិងលោកម៉ែន សុជាតិ មន្ទីរបរិស្ថានព្រះវិហារចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយនិងជាប្រភពចំណូលរបស់ខ្លួនយ៉ាងពេញបន្ទុក ។
ទី១.ឈ្មោះ រស់ សុធី អ្នកពាក់ពាន់ក្នុងការងារនឹងហេីយមានតួនាទីជាប៉ូលីសទៀតផង
ទី២.ឈ្មោះខឹត សុធារ៉ា មានការពាក់ពាន់ក្នុងការងារនឹងដែរ ហេីយមានតួនាទីជាអភិបាលរងក្រុងព្រះវិហារ ។
តាមការកត់សម្គាល់របស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាការដែលឈ្មួញឈ្មោះលោកស្រី អ៊ិន ស្រីម៉ៅ អាចបិទព័ត៌មានដោយសារលោកស្រីទំនាក់ទំនងបុគ្គលិកទូរទស្សន៍ម្នាក់ដែលប្រចាំការក្នុងខេត្តជាអ្នលចែកប្រេងសាំង រាល់អ្នកសារព័ត៌មានណាចុះទៅដល់ទីតាំងដេប៉ូឈើដើម្បីបិទមាត់បិទ ក ទើបអាចបន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេពខេត្តព្រះវិហារយ៉ាងគឃ្លើនគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រវិហារ។
ប្រភពបានឲ្យដឹងទៀតថាការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រះវិហារហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ អុិន ស្រីម៉ៅ និងបក្សពួកបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោកនួន សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះវិហារជាកូនចៅអោយដេប៉ូឈើឈ្មោះអិន ស្រីម៉ៅ ចេញតាមអំពើចិត្តផងដែរ។
ដូច្នេះលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្មនិងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មមិនគួរមើលរំលងភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនោះទេ៕



