មានបញ្ហាទៀតហេីយចំពោះអ្នកទិញផ្ទះប្រជាពលរដ្ឋជាង​២០០គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្រោយចំណាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះនៅបុរីVIPក្នុងខណ្ឌដង្កោ តែមិនទាន់ទទួលបានផ្ទះនិងប្លង់

មានបញ្ហាទៀតហេីយចំពោះអ្នកទិញផ្ទះប្រជាពលរដ្ឋជាង​២០០គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្រោយចំណាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះនៅបុរីVIPក្នុងខណ្ឌដង្កោ តែមិនទាន់ទទួលបានផ្ទះនិងប្លង់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ : ប្រជាពលរដ្ឋសូមគោរពជម្រាបជូនសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់ថាកម្មវត្ថុសំណើរសុំការអនុ​ញ្ញាតដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពង់។

ប្រជាពលរដ្ឋជាង២០០គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្រោយចំណាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះនៅបុរី VIP ក្នុងខណ្ឌដង្កោតែមិនទាន់ទទួលបានផ្ទះនិងប្លង់។

Sponsor

មេត្តាសុំជួយអន្តរាគមនដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកក្រុមហ៊ុន អ.អ៊ិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និងបុរី VIP ដែលមានអាស័យដ្ឋានស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញឱ្យ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះដូចខាងក្រោម ៖
១.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់មិនទាន់បានផ្ទះចំនួន២៨គ្រួសារ ត្រូវសង់ផ្ទះឱ្យរួចនិង ត្រូវកាត់ប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ១) ។
២.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់ចំនួន ៨០ គ្រួសារ ត្រូវធ្វើប្លង់កម្មសិទ្ធជូនពួកគាត់ (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ២) ។
៣.ប្រជាពលដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ ផ្ទះមិនទាន់សង់ហើយ (ហួសកិច្ចសន្យា) ចំនួន ៨៨ គ្រួសារ ត្រូវសាងសង់ផ្ទះឱ្យហើយ និងធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សា ជាមួយធនាគារ ដើម្បីយកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៣) ។
៤.ប្រជាពលរដ្ឋរងគ្រោះបង់ប្រាក់មិនទាន់ផ្តាច់ បានផ្ទះហើយ តែមិនទាន់បានប្លង់បំបែកក្បាល ដី ចំនួន ៥២ គ្រួសារ ត្រូវធ្វើប្លង់បំបែកក្បាលដីជូនពួកគាត់ ដើម្បីសិក្សាជាមួយធនាគារ ដម្បី យកប្រាក់បង់ផ្តាច់ជូនបុរី (តារាងឈ្មោះក្នុងឧបសម្ព័ន្ធ៤) ។

ពួកគាត់បន្តថា(សូមបញ្ជាក់ៈហួសកិច្ចសន្យា២ទៅ៣ឆ្នាំហើយ ចំណែកសាលាខណ្ឌដង្កោបានអញ្ជើញលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកបុរីនិងតំណាងជនរងគ្រោះមកប្រជុំដោះស្រាយចំនួន២ដងហើយដែរកាលពីថ្ងៃទី០៥និងថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ហើយខាងបុរីសន្យាថានឹងដាក់ជាងចូលសាងសង់ផ្ទះនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១តែរហូតមក​ដល់ថ្ងៃនេះបុរីនៅតែមិនព្រមគោរពតាមកិច្ចសន្យាដដែល។

យោងៈឯកសារទិញលក់ជាមួយបុរីកិច្ចសន្យាប្រគល់ផ្ទះមិនបានតាមការកំណត់និងកិច្ចសន្យាប្រគល់ប្លង់កម្មសិទ្ធផ្ទះមិនបានតាមការកំណត់(ភ្ជាប់មកជាមួយតារាងផ្តិតមេដៃជនរងគ្រោះ)។

តបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំសូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ជាដំណើរ​រឿងដូចតទៅ៖យើងខ្ញុំបានទិញផ្ទះពីបុរីVIPតាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះខាងបុរីធ្វើផ្ទះមិនទាន់ហើយតាមការកំណត់និងខ្លះហើយតែមិនទាន់បានប្លង់កម្មសិទ្ធ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាសុំជួយអន្តរាគមន៍ដល់លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាអគ្គនាយកក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តូត ឯ.ក និង បុរី VIP សាងសង់ផ្ទះនិងប្រគល់ប្លង់កម្មសិទ្ធមកឱ្យយើងខ្ញុំដោយក្តីអនុគ្រោះ។

សូមសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕