កំពង់ធំ ៖ នៅយប់ថ្ងៃទី១៩ខែមករាឆ្នំា២០២២នេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយកម្លាំង ន.ប ព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែនបានបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយនិងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្រ្តខេត្តកំពតក្រុងព្រះសីហនុខេត្តស្វាយរៀងជ្រៃធំខេត្តកណ្តាលខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម បំរុងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំនិងបន្តទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាបប៉ុន្តែត្រូវបានកម្លាំងផែនការងារន.បព្រហ្មទណ្ឌខេត្តកំពង់ធំនិងអធិការក្រុងស្ទឹងសែនបង្ក្រាបបានទាន់ពេលវេលានិងជោគជ័យ។
បន្ទាប់មកកម្លាំងយើងបានប្រគល់ជនសង្ស័យនិងវត្ថុតាងជូននាយកដ្ឋានព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី។
នេះជាល្បិចកលជនខិលខួចដែលមានលក្ខណៈជាក្រុមសូមចូលរួមចែករំលែកបទពិសោធន៍ដល់អាជីវករគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ៕

