ភ្នំពេញ: ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០គ្រឿងត្រូវបានចោរលួចកា ច់ក យកទៅបាត់មិនរំខានដល់សមត្ថកិច្ចខណៈម្ចាស់ទុកនៅមុខផ្ទះជួលមួយភ្លែតរួចនាំគ្នាចូលទៅហូបបាយកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២០ខែមករាឆ្នាំ២០២២នៅចំណុចផ្ទះជួលលក់សំបកកង់រថយន្តនិងប៉ះកង់រថយន្តតាមបណ្ដោយផ្លូវដួងងៀប(ហៅផ្លូវសេះស)កែងនឹងផ្លូវវេងស្រេងជាប់នឹងការ៉ាស់សាំងតេលាស្ដិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យយកទៅបាត់ម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខព្រៃវែង1R-2570 ជាមក្មសិទ្ធិរបស់ឈ្មោះ ប៊ុន ហេង អាសយដ្ឋានភូមិដំរីពួនឃុំដំរីពួនស្រុកស្វាយអន្ទរខេត្តព្រៃវែង។
តាមប្រភពព័ត៌ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូទៅទិញសាប៊ូរួចក៏បានត្រឡប់មកផ្ទះជួលវិញ ហើយក៏បានដាក់ម៉ូតូនៅមុខផ្ទះចំហៀងខាងឆ្វេងជាប់និងម៉ូតូមួយគ្រឿងទៀតដោយមិនបានចាក់សោរ ក រួចក៏បានដើរចូលទៅក្នុងផ្ទះហូបបាយជួបជុំជាមួយគ្រួសារលុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែនាំគ្នាចេញក្រៅឃើញបាត់ម៉ូតូសូន្យឈឺង ដោយមិនដឹងថាជនសង្ស័យមានគ្នាប៉ុន្មាននាក់នោះឡើងរួចក៏មានការបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្អូននៅក្បែរខាងនាំគ្នាជួយរកមើលតែមិនដឹងថាជនសង្ស័យជិះទៅដល់ណានោះឡើយ។
ក្រោយកើតហេតុជនរងគ្រោះរួមនិងក្រុមគ្រួសារមានតែដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍សា្រវជ្រាវរកម៉ូតូមកវិញ៕


