សៀមរាប: ស្នូរកាំភ្លេីងផ្ទុះឡេីងបង្ករអោយភ្ញាក់ផ្អេីលប្រជាពលរដ្ឋនៅក្បែរខាងហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២២ស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
និស្សិតច្បាប់ម្នាក់មិនដឹងថាមានរឿងអ្វីកេីតឡេីងលេីបានយកកាំភ្លើងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯងត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា។
ជនរងគ្រោះឈ្មោះ រស់ សៀវលាង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិប្រិយចាស់សង្កាត់ទឹកវិលក្រុងសៀមរាប។
សមត្ថកិច្ចបន្តថារឿងហេតុគឺជនរងគ្រោះកំពុងហូបចុកជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបលុះរហូតដល់វេលាម៉ោង២០និង៥០នាទីថ្ងៃទីខែឆ្នាំដដែលស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លីម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា ៩ ភេទប្រុសមិនស្គាល់ត្រកូល(ជាអាវុធហត្ថនៅរាជធានីភ្នំពេញ)ដោយឈ្មោះ រតនា បានទុកអាវុធនៅលើកៅអីអង្គុយនៅក្បែរជនរងគ្រោះហើយចេញទៅទិញម្ហូបនៅខាងក្រៅភ្លាមនោះជនរងគ្រោះបានយកកាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់បាញ់ក្បាលផ្នែកខាងស្តាំបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
តាមការបំភ្លឺរបស់ឈ្មោះ ប្រាក់ សារិន ភេទ ប្រុសអាយុ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានឲ្យដឹងប្រាប់ថានៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាសនិងមានជំងឺបាក់ទឹកចិត្តនិងធ្លាប់និយាយរកសម្លាប់ខ្លួនពីរដងមកហើយ។
ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាបដើម្បីព្យាបាលនិងលេបថ្នាំរងាប់អារម្មណ៍ជាប្រចាំថ្ងៃកន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។
នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២២ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង១៩និង៣០នាទីរូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះដោយក្រុមគ្រួសារខ្លួននិងម្ដាយមីងបានហូបចុកនៅខាងក្រៅចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។
ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់ជាក់ស្ដែងនៅវេលាម៉ោងប្រហែល២១ និង០០នាទីខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុងហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាមរូបខ្លួនបានលើកជួយសង្គ្រោះកូនប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុកនៅកន្លែងកើតហេតុនោះវិញហើយចេញទៅបាត់។
សមត្ថកិច្ចបន្ថែមថាយោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះនិងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រការសន្និដ្ឋានរបស់លោកគ្រូពេទ្យជំនាញបានឲ្យដឹងថាករណីខាងលើនេះជាករណីអត្តឃាត(បាញ់សម្លាប់ខ្លួន)។
ចំពោះឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់អាវុធក្រោយពេលកើតហេតុបានគេចខ្លួនបាត់។
ចំណែកវត្ថុតាង(អាវុធG-Lock17)ត្រូវបានកម្លាំងបច្ចេកទេសធ្វើការចាប់យកទៅរក្សាទុកប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនា ហៅ ខ្លា៩ជាអាវុធហត្ថនៅរាជធានីភ្នំពេញនិងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ។
កនុងករណីនេះដែលសមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះឱ្យបានល្អិតល្អន់ថែមទៀត៕


