សមត្ថកិច្ចចម្រុះចុះបង្រ្កាបទីតាំងឃ្លាំងស្តុកទុកគ្រឿងសម្អា​ង​មួយកន្លែងដែលមាន៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

សមត្ថកិច្ចចម្រុះចុះបង្រ្កាបទីតាំងឃ្លាំងស្តុកទុកគ្រឿងសម្អា​ង​មួយកន្លែងដែលមាន៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ យោងទៅតាមប្រភពកំណត់ហេតុដែលសមត្ថកិច្ចធ្វេី​ការសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នដែលចុះថ្ងៃ​ទី២១ខែមករាឆ្នាំ២០២២នេះសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុ​ទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃដឹកនាំកម្លំាងចម្រុះដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ ដោយមានការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអនមសាលាដំបូងភ្នំពេញបានធ្វើការចុះត្រួតពិនិតទីតាំងឃ្លាំងស្តុ្កកទុកនិងចែកចាយនូវផលិផលគ្រឿងសម្អាង​០៣​ល្វែងស្ថិតនៅផ្ទះលេខៈ ១៥V ១៧V និង១៩V ផ្លូវ៥៤ ភូមិ៤ សង្កាត់ច្រាំងជំរេះទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលសង្ស័យថាជាទីតាំងរបស់ក្រុមហ៊ុនគ្រីស្ទីណា។

ក្នុងកំណត់ហេតុដដែលបានឲ្យដឹងថា៖ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យរួចសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងលិតផលក្លែងក្លាយសម្រេចផ្អាកដំណើរទីតាំងនាំចូល ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងជាបណ្ដោះអាសន្ន ប៉ុន្តែមិនមានកំណត់មូហេតុបទល្មើសច្បាស់លាស់ឡើយនិងតម្រូវឲ្យម្ចាស់ទីតាំងបំភ្លឺមុខសមត្ថកិច្ចនៃគ.ប.ផ.ក។

Sponsor

យោងតាមប្រភពអ្នកជិតខាងបានឲ្យដឹងថាទីតាំង០៣ល្វែងខាង​លើជារបស់ក្រុមហ៊ុនគ្រីស្ទីណាទោះបីយ៉ាងណាមហាជនសង្កេតឃើញថានៅក្នុងកំណត់ហេតុផ្អាកសម្រេចបិទបណ្ដោះអាសន្នរបស់សមត្ថកិច្ចពិតជាចម្លែកព្រោះថាមិនបានកំណត់បទល្មើសច្បាស់លាស់ស្រាបតែសម្រេចបិទ០៣ល្វែងតែម្ដងដោយពុំឃើញមានវត្តមានម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងផ្តិតស្នាមចូលរួមសហកាឡើយហើយហើយចំពោះទីតាំងស្តុកទុកផលិតផលចំនួន០៣ល្វែងខាងលើបែរជាសមត្ថកិច្ចតម្រូវឲ្យម្ចាស់ទី​តាំងជាអ្នកមើលថែរក្សាផលិតផលទាំងអស់មិនឲ្យមានការខូចខាតឬបាត់បង់ទៅវិញដោយមិនដឹងថានរណាជាអ្នកទទួុលខុសត្រូវ?បើពុំមានកំណត់ឈ្មោះ ភេទ អាយុស្នាមមេដៃអ្នកទទួុលខុសត្រូូវផងមហាជនហាក់បីមានការនឿយឆ្ងល់យ៉ាងខ្លាំងថាការអនុវត្តច្បាប់របស់សមត្ថកិច្ចដូចជាខុសច្បាប់និងខុសនីតិវិធីដែលហេតុធ្វើឲ្យម្ចាស់ទីតាំងអាចប្ដឹងមោឃៈភាពនីតិវិធីរបស់សមត្ថកិច្ចទាំងមូល៕