មុខគុជពូកែក្លែងបន្លំធ្វេីជាគ្រូពេទ្យយោធាម្នាក់និងជាជើង​ឆើតខាងប្រើបណ្ដាញសង្គមទាក់ទាញស្រីៗដើម្បីឆបោកយកម៉ូតូ សមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅតុលាការ

មុខគុជពូកែក្លែងបន្លំធ្វេីជាគ្រូពេទ្យយោធាម្នាក់និងជាជើង​ឆើតខាងប្រើបណ្ដាញសង្គមទាក់ទាញស្រីៗដើម្បីឆបោកយកម៉ូតូ សមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅតុលាការ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបាត់ដំបង ៖ ជនក្លែងបន្លំជាគ្រូពេទ្យយោធាម្នាក់និងជាជើងឆើតខាងប្រើបណ្ដាញសង្គមទាក់ទាញស្រីៗដើម្បីឆបោកយកម៉ូតូយ៉ាងផុយស្រូយផងពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន​និងកសាងសំណុំ​រឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​ហើយជាមួយនឹងវត្ថុតាងដែលប្រព្រឹត្តបទល្មើសផងកាលពីរសៀលថ្ងៃទី២១មករាឆ្នំា២០២២នេះ។

ជនសង្ស័យរូបនេះឈ្មោះ ជា ពិសិត អាយុ៣៧ឆ្នាំរស់នៅសង្កាត់​ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ជននេះត្រូវកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនកាលពីថ្ងៃទី១៩មករានៅចំណុចរង្វង់មូលសេះសស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងពីបទរំលោភសេចក្ដីទុកចិត្ត (ខ្ចីម៉ូតូស៊ីដាច់) លើស្ត្រីម្នាក់កាលពីអំឡុងចុងខែធ្នូ២០២១ខណៈដែលស្ត្រីរងគ្រោះនិងជនសង្ស័យចាប់ផ្ដើមជួបគ្នាលើកដំបូងតាមរយៈការប្រើប្រាស់បណ្ដាញសង្គមណាត់ជួបគ្នា ។

Sponsor

បើតាមរបាយការណ៍ដើមបណ្ដឹងក្នុងសំណុំរឿងនេះគឺឈ្មោះ ស.ន ស.ម ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិដាំស្ពៃសង្កាត់ស្លា​កែតក្រុងបាត់ដំបង ។
នៅក្នុងបណ្ដឹងស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថាខ្លួនបានស្គាល់​បុរសកំហូចនោះតាមរយៈបណ្ដាញសង្គមហើយជននេះតែងសួរនាំខ្លួនរបៀបញ៉ែស្ទើររាល់ថ្ងៃ ។
ជនម្នាក់នេះបានតែងអ៊ូថាខ្លួនគេជាគ្រូពេទ្យយោធានៅភ្នំពេញ លុះនៅថ្ងៃទី២៤ធ្នូឆ្នាំ២០២១កន្លងទៅជននេះបានប្រាប់ខ្លួនថាគេ​បានមកបាត់ដំបងដោយប្រាប់ថាគេយកថ្នាំវ៉ាក់សាំងដូស​ទី៣មកបាត់ដំបង ។

នៅរសៀលថ្ងៃដដែលជននេះបានខលតាមឆាតប្រាប់ខ្លួនថា បានមកដល់ខាងមុខមន្ទីរពេទ្យហើយបានណាត់ឲ្យខ្លួនទៅជួប ជនរងគ្រោះបាននិយាយថាពេលនេះនាងក៏ជិះម៉ូតូម៉ាកភីស៊ីអ៊ិច ទៅជួបតាមការណាត់នៅខាងមុខពេទ្យប៉ុន្តែពេលទៅជួបជន​កំហូចនេះបានប្រាប់ថាខ្លួនមិនទាន់បានហូបបាយទេដោយប្រាប់ឲ្យនាងជួនទៅហូបបាយសិនលុះទៅដល់ហាងបាយមួយកន្លែងជននេះធ្វើជានិយាយទូរស័ព្ទដោយប្រាប់ថា(មានគេខល​មកប្រាប់ឲ្យទៅយកថ្នាំ)ពេលនោះជននេះបានខ្ចីម៉ូតូនាងជិះទៅយកថ្នាំនាងក៏ព្រមឲ្យសោរម៉ូតូតែក្រោយពីជិះទៅបាត់​ប្រហែល១០នាទីមិនឃើញត្រឡប់វិញនាងគិតថាប្រាកដជាចាញ់បោកជនកំហូចនោះទើបនាងប្រញាប់ទៅប្ដឹងសមត្ថកិច្ចតែម្ដងទៅ ។

បំបែកសំណុំរឿងនេះបាននិយាយថាក្រោយពីទទួលបានបណ្ដឹងជនរងគ្រោះលោកស្នងការបានបញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជាងកន្លះខែទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ ។

យោងលើការស៊ើបអង្កេតយ៉ាងល្អិតល្អន់អំពីប្រវត្តិជនសង្ស័យ គឺជននេះមានគំនិតទុច្ចរិកបោកប្រាស់អ្នកដទៃដោយអះអាងថា ខ្លួនជាគ្រូពេទ្យយោធាប្រចាំនៅរាជធានីភ្នំពេញជននេះតែងប្រើប្រាស់បណ្ដាញសង្គមឆាតទៅកាន់អ្នកដទៃជាពិសេសស្រី​ៗ​(របៀបអូសក្រឡាញ៉ែ)តែក្នុងគោលបំណងណាត់ជួបដើម្បីឆបោកយកម៉ូតូ ។

បើតាមប្រភពព័ត៌មានជននេះដើរធ្វើសកម្មភាពបោកប្រាស់តាមរយៈការប្រើប្រាស់បណ្ដាញសង្គមទាក់ទាញស្ទើរគ្រប់ខេត្តរាជធានីជនទុច្ចរិតនេះបានសារភាពថាខ្លួនពិតជាបានប្រើប្រាស់បណ្ដាញសង្គមឆាតអូសទាញស្ត្រីរងគ្រោះខាងលើឲ្យមកជួប រួចស៊ីដាច់ម៉ូតូរបស់នាងមែនប៉ុន្តែជននេះមិនបាននិ​យាយប្រាប់ក្បោះក្បាយអំពីប្រវត្តិនូវអំពើទុច្ចរិតរបស់ខ្លួនទេ តែបានបញ្ជាក់ថាកន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពបោកប្រាស​ស៊ីដាច់ម៉ូតូគេចំនួន០៥លើកប៉ុណ្ណោះដូចជានៅខេត្តបន្ទាយ​មានជ័យខេត្តពោធិ៍សាត់និងចុងក្រោយស៊ីដាច់ម៉ូតូភីស៊ីអ៊ិច​របស់ស្ត្រីខាងលើពេលណាត់ជួបលើកដំបូង ។

បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់ថាជាមួយនឹងការឃាត់ខ្លួនមន្ត្រីជំនាញរបស់លោកដកហូតវត្ថុតាងបានរួមមានម៉ូតូម៉ាកស្កុបពី០១គ្រឿងស៊េរីឆ្នាំ២០២២ម៉ាកហុងដាឌ្រីម០១​គ្រឿងស៊េរីឆ្នាំ២០២២ស្លាកលេខម៉ូតូចំនួន០៧សន្លឹកកូនសោរម៉ូតូចំនួន០៥និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនកំហូចនេះទៅកាន់សា​លាដំបូងខេត្តហើយ ៕