បង្ករជម្លោះស៊ីសាច់ហុតឈាមគ្នាដេញកាប់គ្នាដូចរឿងចិនហុងកុងក្នុងខារ៉ាអូរខេ​ វង់ភ័ក្រធារី  ដោយមានរងរបួសនារីបំរេីកា​២​នាក់ឆ្ងន់ស្រាលនៅមណ្ឌលគិរី

បង្ករជម្លោះស៊ីសាច់ហុតឈាមគ្នាដេញកាប់គ្នាដូចរឿងចិនហុងកុងក្នុងខារ៉ាអូរខេ​ វង់ភ័ក្រធារី ដោយមានរងរបួសនារីបំរេីកា​២​នាក់ឆ្ងន់ស្រាលនៅមណ្ឌលគិរី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី:​ មានរឿងជម្លោះស៊ីសាច់ហុតឈាមគ្នាមួយបានកើតឡើងដោយក្រុមអ្នកផឹកស៊ីទំនាស់គ្នាក្នុងហាងសង្ស័យរឿង(ដណ្តើមស្រី)ក្នុងហេតុការខាងលើបើយោងតាមរូបភាពដែលដកចេញពីកាមេរ៉ាសុវត្ថិភាពឃើញថាវាសាហាវ ដូចក្នុងរឿងភាគចិនហុងកុងចឹង ព្រោះខ្លះកាំភ្លើងខ្លះកាន់កាំបិទ ខ្លះពូថៅ ដេញកាប់គ្នាបណ្តាលឲ្យនារីបំរើការងារខារ៉ាអូរខេ២នាក់រងរួសធ្ងន់ស្រាល ផ្អើលពេញហាងទាំងយប់ ក្រុមអ្នកផឹកស៊ីបង្កជម្លោះនោះត្រូវបានគេស្គាល់ឈ្មោះ(ណាង)និងបក្ខពួកជាច្រើននាក់ ។
ជំវិញករណីនេះម្ចាស់ហាងវង់ភ័ក្រធារីបានឲ្យអ្នកសារព័ត៍មានដឹងថា រឿងនេះអ្នកបង្ក គេបានដោះស្រាយបញ្ចប់រឿងហើយ ខូចខាតអ្វីគេសងហ្នឹងអ្នករបួសដេកពេទ្យគេមើលថែចេញលុយឲ្យតែបើយោងតាមប្រភពពីមន្ត្រីមានសមត្ថកិច្ចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថាក្រុមលោកណាងមុនចូលច្រៀងខារ៉ាអូរខេវង់ភ័ក្រធារី ពួកគេយកស្រីកំណាន់ចិត្តពីខាងក្រៅហាងចូល៤នាក់ ហេតុការនេះបង្កឲ្យមានការច្រណែនគ្នា ដែលបង្កឲ្យកើតរឿងជម្លោះនេះកើតឡើងតែម្តង។

មន្ត្រីដដែលបន្តថា មកដល់ថ្ងៃទី២២ ខែមករាឆ្នាំ២០២២ មានការហៅទៅដោះស្រាយជម្លោះក្នុងរឿងនេះនៅស្នងការដ្ឋានខេត្តមណ្ឌលគិរី តែការដោះស្រាយនោះមិនមានវត្តមានលោកណាង មេបង្កជម្លោះនោះទេគេចាត់តំណាងម្នាក់ឲ្យចូលខ្លួនដោះស្រាយ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបើកការចរចាគ្នា ដោយមានការសម្របសម្រួលនិតិវិធីពីមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តពួកគេយល់ព្រមត្រូវរ៉ូវគ្នា បង់ប្រាក់ឲ្យទៅម្ចាស់ហាងខារ៉ាអូរខេទឹកប្រាក់៣០.០០០០០0៛(សាមសឹបលានរៀល)ជាថ្នូរនឹងការលើកលែងទោស។

Sponsor

ពាក់ព័ន្ធករណីនេះ មហាជនបានដាក់សំនួរថា”រឿងព្រហ្មបទណ្ឌ ធំណាស់ ម្តេចបានជាជំនាញបញ្ចប់ងាយៗម្លេះ អ្នកបង្កអុកឡុកបានចិត្តរហូតហើយ ព្រោះសំណង៣០.០០០០០0៛នោះជាសំណងរដ្ឋប្បវេណីទេតើ ចុះចំណែកអ្នកបង្កអំពើប៉ុនប៉ងមនុស្សឃាតនោះឲ្យរួចខ្លួនដោយវិធីណា? ៕