សៀមរាប: ប៉ូលីសឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិបឹងរាំង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងពាក់ព័ន្ធពីបទលួចនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះបន្ទាប់ពីធ្វេីសកម្មភាពលួចគាស់ក្រវិលកំប៉ុងស្រាបៀរនិងភេសជ្ជៈនៅតូចលក់ឥវ៉ាន់ចាបហ៊ួយក្នុងភូមិដើម្បីតាមរករង្វាន់។
នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៤ខែមករាឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់នៅភូមិបឹងមាលាឃុំបឹងមាលាស្រុកស្វាយលើខេត្តសៀមរាបករណីចោរលួចគាស់តូបលក់ឥវ៉ាន់របស់ជនរងគ្រោះឈ្មោះ ឡាញ់ សែន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ដូរចាប់ហួយ។
ប្រពភពីកន្លែងកេីតហេតុកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២ជនរងគ្រោះនិងប្រពន្ធឈ្មោះ អ៊ិន ដា បានបិទតូបរួចឡើងទៅសម្រាកនៅលើផ្ទះលុះដល់ម៉ោង០០និង១០នាទីយប់ថ្ងៃទី២៤ខែមករាឆ្នាំ២០២២ជនរងគ្រោះបានលឺសំឡេងឆ្កែព្រូសខ្លាំងៗ រហូតដល់ភ្ញាក់ពីដេកនិងបានលបមើលក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូបភ្លាមនោះជនរងគ្រោះបានប្រាប់ទៅប្រពន្ធ និងបានរាយការណ៍តាមទូរស័ព្ទប្រាប់ទៅសមត្ថកិច្ចនគរបាលមូលដ្ឋានបន្ទាប់មកក៏ចាប់ខ្លួនជនសង្ស័យម្នាក់នោះដែលមានឈ្មោះ ស្លេះ ខួច។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគាស់ទ្វារតូបពីក្រោយចូលលួចប្រាកដមែនដោយខ្លួនបានគាស់គម្របកំប៉ុងស្រាបៀរនិងភេសជ្ជៈដើម្បីយកក្រវិលទៅដូររង្វាន់។
ក្នុងនោះខ្លួនគាស់ខារ៉ាបាវអស់៦កំប៉ុងគាស់ស្រាបៀរហ្គេងស្បឺកអស់២៤កំបុងនិងភេសជ្ជៈ វឿក អស់ប្រហែលកន្លះកេស គាស់ឆែមពានអស់ប្រហែល៩កំប៉ុងគាស់គោជល់ប្រហែល ១២កំប៉ុងនិងបានយកក្រវិលដែលត្រូវរង្វាន់ស្រាប់ចំនួន០៤ថង់ទៀតដោយបម្រុងយកចេញទៅហើយតែពេលនោះក៏ត្រូវបានសមត្ថកិច្ចមកទាន់និងចាប់ឃាត់ខ្លួនតែម្តងទៅ ៕


