បន្ទាយមានជ័យ:កម្លាំងយោធានិងមន្ត្រីគយថៃបានឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជាដម្បីត្រួពិនិត្យហើយក៏ស្រាប់តែរកឃើញគ្រាប់កាំភ្លើងម៉ាកCCI.22WMR ចំនួន២.០០០គ្រាប់នៅក្នុងទឹកដីថៃតែម្តងហេតុការណ៍នេះបានកើតឡើងកាលពីរសៀលនាថ្ងៃទី២៥ខែមករាឆ្នាំ២០២២នៅចំណុចច្រកតាប្រាយ៉ាឈមច្រកបឹងត្រកួនស្រុកថ្មពួកបន្ទាយមាន័យ។
ទាហានឈុតខ្មៅថៃសហការជាមួយទាហានប៉ារ៉ានិងមន្ត្រីគយថៃបានឃាត់រថយន្ត១គ្រឿងដែលដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជាដោយបម្រុងចូលតាមច្រកបឹងត្រកួនស្រុកថ្មពួកហើយក៏ត្រូវបានឃាត់ធ្វើការឆែកឆេរស្រាប់តែរកឃើញគ្រា.ប់កាំភ្លើងប្រភេទម៉ាក CCI.22WMR ចំនួន២.០០០គ្រាប់ នៅក្នុងទឹកដីថៃចំណុចច្រកតាប្រាយ៉ាស្រុកតាប្រាយ៉ាខេត្តស្រះកែវ ប្រទេសថៃ។
រថយន្ត១គ្រឿងដែលត្រូវបានកម្លាំងចម្រុះថៃឃាត់ធ្វើការឆែកឆេរហើយរកឃើញគ្រាប់កាំភ្លើងចំនួន២០០០គ្រាប់នោះត្រូវបានដឹកតាមរថយន្តដឹកទំនិញថៃដែលជារថយន្តរបស់ក្រុមហ៊ុនដឹកអីវ៉ាន់បញ្ជើក្រុមហ៊ុនអនសឺវីសត្រែនស្ប៉តចំកាត់(ថៃ)ហើយក៏ជាដៃគូសហការជាមួយក្រុមហ៊ុនបងអូនទេសចរណ៍ទំនើប (កម្ពុជា)ដែលមានសេវាកម្ម ឬទទួលបញ្ជើគ្រប់ប្រភេទទៅមករវាងកម្ពុជា-ថៃ ។
ឃាត់ឡាននេះគឺបានវេចខ្ចប់ដាក់គ្រាប់កាំភ្លើងក្នុងកេសនិងមានលេខទូរស័ព្ទទទួលខាងកម្ពុជាដែលមានលេខ០៩៧៧៤២១៤២២ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួនស្រុកថ្មពួក។
ក្រោយពីកម្លាំងចម្រុះភាគីថៃបានឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនទំនិញបញ្ជើរពីប្រទេសថៃមកកម្ពុជានិងធ្វើការឆែកឆេររកឃើញគ្រាប់កាំភ្លើងចំនួន២០០០គ្រាប់ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យនោះ ត្រូវបានកម្លាំងចម្រុះភាគីថៃនាំយករថយន្តនោះទៅអធិការដ្ឋាននគរបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃដើម្បីអនុវត្តន៍តាមច្បាប់ ៕

