យុវជនពីរនាក់បេីករម៉កដឹកកូនឆ្កែមកដល់កន្លែងកេីតហេតុកូនឆ្កែបានលោតចុះបណ្តាលអោយចំកង់រថយន្តមួយគ្រឿងបេីកមកដល់កិនងាប់ម្ចាស់ឆ្កែខឹងវាយទៅលេីម្ចាស់រថយន្តនិងរថយន្តត្រូវឃាត់ខ្លួន

យុវជនពីរនាក់បេីករម៉កដឹកកូនឆ្កែមកដល់កន្លែងកេីតហេតុកូនឆ្កែបានលោតចុះបណ្តាលអោយចំកង់រថយន្តមួយគ្រឿងបេីកមកដល់កិនងាប់ម្ចាស់ឆ្កែខឹងវាយទៅលេីម្ចាស់រថយន្តនិងរថយន្តត្រូវឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: រឿងហេតុមិនគួរតែបែជាមកជាប់ទោសទៅវិញសមត្ថកិច្ចឃាតខ្លួនបុរស់ម្នាក់ក្រោយពីបានវាយបំផ្លាញរថយន្តនិងម្ចាស់រថយន្តហេតុកានេះកេីតឡេីងកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២​ស្ថិតតាមបណ្តោយផ្លូវបេតុងភូមិជម្ពូវ័ន២សង្កាត់​ចោមចៅទី៣​ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីកន្លែងបានអោយដឹងថានៅមុនពេលកើតហេតុយុវជន ២នាក់បើកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកកូនឆ្កែមួយក្បាលនៅខាង​ក្រោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើពីលិចទៅកើតស្របគ្នារថយន្តធ្វើដំណើរពីក្រោយខណ:ពេលបើកមក​ដល់ចំណុចកើតហេតុកូនឆ្កែបានលោតចេញពីលើម៉ូតូរ៉ឺម៉កហើយក៏ចូលកង់រថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌សពាក់​ស្លាកលេខ កណ្តាល 2B-4012 កិនងាប់តែម្ដង។

Sponsor

យុវជន២នាក់ម្នាក់ជនដៃដល់ម្នាក់ទៀតនៅស្ងៀមបានបើករ៉ឺ​ម៉កមួយគ្រឿងដឹកកូនឆ្កែមួយក្បាលខណ:ពេលកំពុងដឹកកូនឆ្កែ បានលោតចេញពីលើរ៉ឺម៉កចូលរថយន្តកិនងាប់ភ្លាមៗធ្វើឲ្យយុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ខឹងយ៉ាងខ្លាំងបានគំរាមវាយ​ម្ចាស់រថយន្តទាញដុំឥដ្ឋមួយដុំគប់លើស្តុបនិងកាំបិតផ្គាក់ដេញកាប់ម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយពីរថយន្ដកិនកូនឆ្កែងាប់ម្ចាស់ម៉ូតូរ៉ឺម៉កបានឈប់ហើយបានខឹងយ៉ាងខ្លាំងរួចគំរាមវាយម្ចាស់រថយន្តនិងយកដុំឥដ្ឋមួយដុំគប់ទៅលើស្តុបរថយន្តខាងមុខផ្នែកខាងស្ដាំដកសោរថយន្តជិះម៉ូតូរ៉ឺម៉កទៅបាត់មួយសន្ទុះក្រោយមកបានយកកាំបិតផ្គាក់ដេញវាយដេញកាប់ម្ចាស់រថយន្តនិងបងប្អូនប្រជាពលរដ្ឋដែលជួយជនរងគ្រោះជាម្ចាស់រថយន្តទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងកាំបិតដែកជ្រុងដែកឆាបដុំឥដ្ឋមក​នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ជនសង្ស័យម្នាក់ត្រូវកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ព្រោះជាជនដៃដល់៕