ភ្នំពេញ: នៅមានបន្តអ្នកដែលបានរងគ្រោះក្នុងការចាញ់បោកលោកផ្កាយបីក្នុងការត់កាចូលជាក្រខណ្ខនគរបាលជាតិបានអោយអ្នកសារព័ត៌មាន(ប្រអប់ព័ត៌មានដឹងថា)គាត់ក៏ត្រូវបានផ្កាយបីនេះបោកគាត់ដែរហេីយនិងមានកាធ្លេីយឆ្លងតាមរយះសារតេឡេក្រាម។
ក្នុងកាបែកធ្លាយនេះរឿងហេតុកាលពីនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២នេះទទួលបានពាក្យបណ្តឹងនិងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយតាមរយៈប្រពន្ធអេឡិចត្រូនិច(តេឡេក្រាម)ដែលភាគីអះអាងថាជាជនរងគ្រោះបានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចោទប្រកាន់លោកផ្កាយ៣អគ្គនាយករងពន្ធនាគារម្នាក់ ដោយមានខ្លឹមសារថាកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់៧១ ០០០ ដុល្លារអាមេរិក ។
ពាក្យបណ្តឹងបានបញ្ជាក់ថាកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថាក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបានជាតិសម្រាប់ឆ្នាំ២០២០ជាច្រើននាក់ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខណ្ឌបានតម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅដោយធានាថារយៈពេល២ទៅ ៣ខែនឹងបានចូលក្របខ័ណ្ឌបើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។
ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិកឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។
ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយមកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរថែមទាំងគេចខ្លួនតែម្តង ។
ក្រោយពីមានពាក្យបណ្តឹងនោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ នឹងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើកតាមការកំណត់នោះឡើយហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការបើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាននៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។
សារព័ត៌មានមិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេនាពេលនេះព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនងសារព័ត៌មានយើងខ្ញុំរង់ចំាការបំភ្លឺគ្រប់ពេល ៕







