កន្លែងភ្នាល់បាល់​សុីសងតាមអនឡានដ៏ធំមានយីហោ(កាសារ)កែងលេីផ្លូវ៧២ក្នុងសង្កាត់ស្រះចកបានបេីកដំ​ណេីរកាវិញសូមអាជ្ញាធរខណ្ខដូនពេញជួយមេីលផង

កន្លែងភ្នាល់បាល់​សុីសងតាមអនឡានដ៏ធំមានយីហោ(កាសារ)កែងលេីផ្លូវ៧២ក្នុងសង្កាត់ស្រះចកបានបេីកដំ​ណេីរកាវិញសូមអាជ្ញាធរខណ្ខដូនពេញជួយមេីលផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ទី​តាំង​បេីកល្បែង​ស៊ី​សង​ភ្នាល់បាល់ដ៏ធំនៅកែងគល់ស្ពាន​ជ្រោយជាប់ផ្លូវលេខ​៧២​សង្កាត់ស្រះចកខណ្ខដូនពេញ​ចាប់ផ្តេីមបេីកដំណេីរការឡេីងវិញហេីយ​ ដេីម្បីស្វាគមន៍អតិថិជនគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋានចូលលេងទាំងថ្ងៃទាំងយប់។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រ​កាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមាន​ការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង)ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិ​បាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

Sponsor

គួររំលឹកថា​កន្លង​មក​លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញបានប្រាប់ឲ្យអភិបាលខណ្ឌទាំង១៤ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់​ប្រភេទ​ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ទៀត​។
លោក ឃួ ង ស្រេង បានបញ្ជាក់ទៀតថាបើសិនជារកឃើញថាទីតាំងណាដែលបើក​ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internetលួចបង្កប់ការលេងល្បែងស៊ីសងOnlineត្រូវតែចាត់​វិធានការតាមផ្លូវច្បាប់បិទអាជីវកម្មនោះហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

សូម​បញ្ជាក់​ថា​លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាអាជ្ញាធរ មានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឲ្យបានម៉ត់​ចត់បំផុតមិនត្រូវអនុញ្ញាតឲ្យមានល្បែង​ស៊ី​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​និង​អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់​ល្បែងស៊ីសងនៅក្នុងមូលដ្ឋានជាដាច់ខាតក្នុងករណីដែលមាន នៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេងនិង​ម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ក្រោមឱវ៉ាទ​ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន​ការ​យោគយល់ឡើយដើម្បីធានាឲ្យបាន​នូវ​សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ឲ្យស្របតាម​គោលន​យោបាយ​ភូមិ​ឃុំ​មានសុវត្តិភាពទាំង​ ៧ចំណុច​របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ក្នុងផងដែរប្រជាពលរដ្ឋ​សំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិសេស​លោក​ សុខ​ ពេញវុធ​ អភិបាល​ខណ្ឌ​ដូនពេញនិង​លោក​​អធិការ​ខណ្ឌ​មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ី​សង​ខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕