សៀមរាប: កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនយុវជនម្នាក់ដែលពាក់ព័ន្ធករណីឃាតកម្មបំបិទភស្តុងកាឃាត់ខ្លួននេះនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២នៅភូមិរំរោងកញ្ជោចឃុំឫស្សីស្រុកជីក្រែង ។
ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំមុខរបរកម្មករសំណង់រស់នៅភូមិរំរោងកញ្ចោចឃុំឫស្សីលកស្រុកជីក្រែង ខេត្តសៀមរាប ។
ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាលី ភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សរស់នៅភូមិបឹងវៀនឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាបជាសហចារីត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែកស្រុកសូទ្រនិគមខេត្តសៀមរាបនៅថ្ងៃនេះដែរ ។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២២នៅចំណុចបរិវេណផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងវៀនឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ១១ឆ្នាំ៤ខែមុខរបរសិស្សរស់នៅភូមិបឹងវៀនឃុំតាយ៉ែកស្រុកសូទ្រនិគមខេត្តសៀមរាបបានស្លាប់នៅក្នុងអង្រឹងស្លាកស្នាមនៅលើសាកសពមានស្នាមរឹតត្រង់កទំហំប៉ុនពីរធ្នាប់ដៃឆ្អឹងកងក របស់ជនរងគ្រោះត្រូវបានបាក់រីឯដងខ្លួននិងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។
ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានខ្សែក្រវាត់ពណ៌ខ្មៅ១និងខ្សែចងអង្រឹងពណ៌ខ្មៅ១កំណាត់ប្រវែង៩២ស.ម. និងអង្រឹងប៉ារ៉ា១កម្លាំងជំនាញនៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រីត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ។
តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថានៅថ្ងៃកើតហេតុគឺខ្លួននិងប្អូនប្រុសជាជនរងគ្រោះនៅផ្ទះតែ២នាក់ចំណែកឪពុកម្តាយទៅស្នាក់នៅនិងធ្វើចម្ការនៅភូមិខ្វាវ ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបលុះមកដល់ម៉ោង១៩:០០នាទីសង្សាររបស់ខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណនីហេ្វសប៊ុកមកខ្លួនថាគេសុំមកលេងផ្ទះនាងក៏យល់ព្រមលុះដល់វេលាម៉ោង២១:០០នាទីឈ្មោះ ចិត្ត ភន ក៏បានទៅដល់ហើយគេបានអោបថើបនិងសុំនាងរួមភេទនាងក៏យល់ព្រមហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើក្រោយផ្ទះ។
ខណៈពេលកំពុងរួមភេទស្រាប់តែប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ហើយនិយាយថាគេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់ពេលនោះខ្លួននិងសង្សារក៏រួមគំនិតគ្នាសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តងដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះចំត្រង់កផ្នែកខាងក្រោយមួយដៃបណ្តាលឱ្យជនរងគ្រោះដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះទៅចាប់ជើងជនរងគ្រោះទាំងសងខាងហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងារសពយកដៃទំាងពីរមួលបំបាក់កសពតែម្តង។
ក្រោយធ្វើសកម្មភាពនេះរួចហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់ទៅតាមការស្តាប់សចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែនដោយខ្លួនជាអ្នកវាយនិងមួលបំបាក់កជនរងគ្រោះចំណែកឈ្មោះ ឡាយ សាលី បានយកខ្សែក្រវាត់ទៅរឹតកសពបន្ថែមនិងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ។
បន្ទាប់មកយកខ្សែក្រវាត់ខាងលើទៅចងភ្ជាប់នឹងខ្សែអង្រឹងដើម្បីបង្វែរថាជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងត្រូវបានយកទៅកាន់ស្នងការខេត្តសៀមរាបនិងក៏សាងសំណុំរឿងបញ្ចូនទៅតុលាកាចាត់ការតាផ្លូវច្បាប់



