ពោធិ៍សាត់៖ តាមការឱ្យដឹងពីលោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសបានឲ្យដឹងថាករណីអត្តឃាត(ចងកសម្លាប់ខ្លួន)នៅមន្ទីរបរិស្ថានខេត្តពោធិសាត់នៅកាលពីថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២២ក្នុងបន្ទប់ឃុំឃាំងមន្ទីរបរិស្ថានខេត្តពោធិសាត់ ។
យោងតាមការបំភ្លឺជុំវិញកន្លែងកើតហេតុនិងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញបានសន្នីដ្ឋានបានថាសាកសពឈ្មោះ ចាន់ វីត ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែនសពស្លាប់លើសពី២ម៉ោងឡើងសាកសពត្រូវប្រគល់ជូនឲ្យលោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់ ។
តាមការបំភ្លឺរបស់លោកស្រី ចេង ចំបុី ត្រូវជាម្តាយមីងជីដូនមួយនៃសពបានឱ្យសារព័ត៌មានយើងដឹងកាលពីថ្ងៃទី៩ខែកុម្ភះ ឆ្នាំ២០២២នេះថាក្មួយជីដូនមួយគាត់ឈ្មោះ ចាន់ វិត ហៅ វុទ្ធី គាត់តាមគេតាមឯងបានទៅស៊ីស្នួលគេមិនដឹងទៅកាប់ព្រៃឬទៅអារឈើមិនដឹងដែរតែដឹងថាស៊ីអាយចាប់តែស៊ីអាយចាប់ហើយយកទៅកន្លែងឃុំឃាំងស្រាប់តែស្អែកឡើងលឺថាចងកសម្លាប់ខ្លួនតែឆ្ងល់ថាស្លាប់ដោយសារអ្វីឱ្យពិតប្រាកដបើស្លាប់ពីរថ្ងៃហើយកនៅទន់ដដែលហើយសពមានដានជាំស្មាឡើងខ្មៅហើយគេពិនិត្យកោសល់វិច័្ចយគាត់មិនបានទទួលក្រដាសកោសលវិច្ច័យទេពីដើមគេចាប់បានតែក្មួយគាត់តែម្នាក់ឈ្មោះចាន់ វិត ហៅក្រៅ វុទ្ធនិង បញ្ជូនទៅខេត្តទៅដេកមួយយប់ លុះព្រឹកឡើងគិតថាទៅយកវាម៉ោង៩ពេលម៉ោងប្រហែល៨មិនទាន់ផងដឹងគេតេមកថា ចាន វិត ហៅវុទ្ធបានចងកសម្លាប់ខ្លួនបាត់ហើយ ហើយខាងពួកគាត់បានរ៉ៃលុយគ្នាខ្ចីលុយគេលុយឯងណឺងទៅយកសពនិងបានទៅយកសពនិងជួលឡានពេទ្យប្រម៉ោយយើងនិងដោយគេដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ដឹកទៅពេទ្យខេត្តហើយជួលឡានគេនិងគេយក៣០ម៉ឺនរៀលតែថាសពនិងចងកសម្លាប់ហើយទៅនិងគេដាក់លើក្តាមុខនិងគេគ្របហើយសពនោះមានសភាពជាំកន្លែងស្មាហើយក មិនរឹងពីរយប់ហើយកនៅវិលទន់ដដែលគាត់មិនហ៊ានសណ្ឋានយ៉ាងណានោះទេ ។
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីប្រធានមន្ទីរបរិស្ថានបានទេដោយគ្មានលេខទំនាក់ទំនង។
ម្តាយមីងនៃសពនិងប្រជជនមានកាងឿងឆ្ងល់ថាហេតុអ្វីមិនឃើញចេញក្រដាសកោសល់វិច្ច័យសពមកឱ្យពួកគាត់ដឹងនិងឆ្ងល់ថាហេតុអ្វីមិនចាប់អ្នកជួលឱ្យកាប់ម្តេចចាប់អ្នកស៊ីស្នួលនិងក្រីក្រទៅវិញ?ចុះម្ចាស់ដីម្តេចបានឲ្យរួចខ្លួនបាន?
ជាចុងក្រោយម្តាយមីងឪពុកមានិងបងប្អូននៃសពស្នើរសុំដល់សប្បុរសដែលមានចិត្តបុណ្យមេត្តាជួយឧប្បត្ថម្ភជាបច្ច័យក្ដីជាអង្ករក្តីដល់បុណ្យសពនេះផងព្រោះថាសពនេះក្រីក្រណាស់៕



