ភ្នំពេញ: កន្លែងភ្នាល់បាល់សុីសងសង្ស័យមានបង្កប់គ្រឿងញៀនមួកន្លែងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៥ហួសក្រោមស្ពានជ្រោយចង្វាបន្តិច(បញ្ជាក់ទីតាំងនេះអាជ្ញាចុះបង្ក្រាបម្តងរួចហេីយ)ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ខដូនពេញកំពុតតែប្រមូលម្តុំទៅដោយក្រុមក្មេងៗស្ទាវចូលទៅលេងទាំងថ្ងៃទាំងយប់។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង)ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
គួររំលឹកថាកន្លងមកលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញបានប្រាប់ឲ្យអភិបាលខណ្ឌទាំង១៤ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។
លោក ឃួ ង ស្រេង បានបញ្ជាក់ទៀតថាបើសិនជារកឃើញថាទីតាំងណាដែលបើកល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internetលួចបង្កប់ការលេងល្បែងស៊ីសងOnlineត្រូវតែចាត់វិធានការតាមផ្លូវច្បាប់បិទអាជីវកម្មនោះហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។
ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។
សូមបញ្ជាក់ថាលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាអាជ្ញាធរ មានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុតមិនត្រូវអនុញ្ញាតឲ្យមានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនិងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានជាដាច់ខាតក្នុងករណីដែលមាន នៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេងនិងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ក្រោមឱវ៉ាទទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង ៧ចំណុចរបស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ក្នុងផងដែរប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពិសេសលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងលោកអធិការខណ្ឌមេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

