កោះកុង ៖ ជនសង្ស័យម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពរំលោភក្មួយស្រី២នាក់បានសម្រេចកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២នៅចំណុចភូមិកោះអណ្ដែតឃុំតាតៃក្រោមស្រុកកោះកុងខេត្តកោះកុងបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីក្មេងស្រីរងគ្រោះ។
បុរសម្នាក់ត្រូវជាអ៊ុំសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតៃក្រោមធ្វើការឃាត់ខ្លួនបន្ទាប់រងការចោទប្រកាន់ថាបានចាប់រំលោភលើក្មួយស្រីរបស់ខ្លួន២នាក់បានសម្រេចក្នុងម្នាក់ៗចំនួន២លើក។
ជនសង្ស័យមានឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះអណ្ដែតឃុំតាតៃក្រោមស្រុកកោះកុងខេត្តកោះកុង។
ចំណែកក្មេងស្រីរងគ្រោះមានពីរនាក់ឈ្មោះ ខ ស ព ភេទស្រីអាយុ១៣ឆ្នាំជនជាតិខ្មែរនិងឈ្មោះ ហ ស ន ភេទស្រីអាយុ១២ឆ្នាំជនជាតិខ្មែរអ្នកទាំងពីររស់នៅភូមិឃុំជាមួយជនសង្ស័យ។
ជនសង្ស័យឈ្មោះ សិន ធឿន ត្រូវជាអ៊ុំថ្លៃបានចាប់រំលោភខ្លួនបានសម្រេចម្នាក់ពីរដងក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភក្មេងស្រីទាំងពីរនាក់នោះបានសម្រេចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះកុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលជួញដូរមនុស្សនិងការពារអនីតិជនដើម្បីចាត់ការតាមនីតិវិធីបន្ត៕
