បន្ទាយមានជ័យ ៖ បែកធ្លាយរឿងយកលុយពីប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃសុក្រទី១៨ខែកុម្ភៈឆ្នាំ២០២២ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញតាមច្រករបៀងព្រំដែនអូរបីជាន់បានរិះគន់ទៅលើមន្ត្រីការពារព្រំដែនច្រកអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យថាបេីមិនបង់លុយក្នុងមួយនាក់ចំនួន៣០០០បាតលុយថៃនោះទេគេមិន រុកច្រមុះអោយទេបេីមិនបានរុកច្រមុះមានន័យថាគេមិនអនុញ្ញាតអោយទៅផ្ទះវិញទេត្រូវរង់ចាំរហូតទាល់តែភ្លឺឡើងឬយ៉ាងណានោះក៏មិនដឹងដែរ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលបានវិលមកពីធ្វើការនៅឯប្រទេសថៃវិញបានប្រាប់សារព័ត៌មានយេីងឲ្យដឹងបន្តទៀតថាបេីអោយលុយម្នាក់ចំនួន៣០០០បាតលុយថៃគេនិងហៅពេទ្យមករុកច្រមុះភ្លាមនិងឆាប់បានទៅផ្ទះភ្លាមៗប្រជាពលរដ្ឋគ្មានជម្រើសក៏ត្រូវតែបង់លុយតាមការរៀបចំរបស់គេ បន្ទាប់ពីរុកច្រមុះរួចក៏មានឡានឈ្នួលឬហៅថាឡានតាក់ស៊ីចាំដឹកអ្នកដំណើរឡើងមកប៉ោយប៉ែតឬឡើងទៅស្វាយក្នុងទីរួមខេត្តបន្ទាយមានជ័យដេីម្បីបន្តដំណើរទៅផ្ទះរៀងៗខ្លួន ។
អ្វីដែលហួសចិត្តនោះឡានតាក់ស៊ីយកលុយថ្លៃឡានក្នុងមួយនាក់ចំនួន៤០០បាតលុយថៃនិងឡានតាក់ស៊ីខ្លះរហូតដល់ទៅចំនួន៦០០បាតលុយថៃតម្លៃនិងមានន័យថាបេីមកត្រឹមប៉ោយប៉ែតប្រទេសថ្លៃរថយន្តក្នុងមួយនាក់៤០០បាតលុយថៃបេីទៅដល់ស្វាយដែលជាទីរួមខេត្តក្នុងមួយនាក់ចំនួន៦០០បាតលុយថៃក្នុងមួយនាក់ករណីនេះវាជាករណីគៀបសង្កត់ទៅលេីប្រជាជនខ្មែរដែលមានផលលំបាកហេីយមកជួបរឿងដូច្នេះទៀត ។
ចំពោះករណីនេះប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានសង្ឃឹមថាក្រោយពីការចុះផ្សព្វផ្សាយរួចនិងជ្រាបដល់ឯកឧត្តម អុំ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យនិងជាគណៈមេបញ្ជាការឯកភាពខេត្តនិងថ្នាក់ដឹកនាំកំពូលមេត្តាពិនិត្យនិងជួយអន្តរាគមន៍ទប់ស្កាត់បង្ក្រាបផងទាន ។
និងដាក់ពិន័យដាច់ខាតចំពោះមន្ត្រីរូបណាដែលប្រព្រឹត្តខុស និងឃុបឃិតគ្នាដើមបីធ្វើបាបប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រករបៀងអូបីជន ។
ចំពោះបញ្ហាខាងលើអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមន្ត្រីប្រចាំការនៅទីនោះបានទេជាពិសេសលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគទី៥ក្នុងករណីនេះបេីមន្ត្រីប្រចាំការនៅទីនោះបើវាជារឿងពិតឬមិនពិតឬជាកាបង្កាច់បង្ខូចអង្គភាពយេីងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕


