គ្រូបង្រៀននៅសាលាបឋមសិក្សាកំពង់គ្រែនរងកាចោទប្រកាន់​ពីអាណាព្យាបាលសិស្សប្តឹងទារសងជំងឺចិត្តដល់ទៅ២ពាន់ដុល្លារករណីវ៉ៃកូនរបស់ខ្លួន

គ្រូបង្រៀននៅសាលាបឋមសិក្សាកំពង់គ្រែនរងកាចោទប្រកាន់​ពីអាណាព្យាបាលសិស្សប្តឹងទារសងជំងឺចិត្តដល់ទៅ២ពាន់ដុល្លារករណីវ៉ៃកូនរបស់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពត៖ ស្ត្រីម្នាក់ដែលមានឈ្មោះ រិន ស្រីម៉ៅ អាយុ៣៣​ឆ្នាំជាស្ត្រីមេម៉ាយនិងជាអាណាព្យាបាលរបស់សិស្សឈ្មោះ រិទ្ធ ភិរុណ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦នៅ​សាលាបឋមសិក្សាកំពង់គ្រែងសួរស្ថិតក្នុងឃុំកំពង់គ្រែងស្រុកទឹកឈូខេត្តកំពតបានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យ​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពតទៅលើឈ្មោះ សួង រ៉ែន ដែលជាគ្រូប្រចាំថ្នាក់បង្រៀននៅសាលាបឋមសិក្សាខាងលើថាបានប្រើប្រាស់អំពើហិង្សាដោយវាយនិងខោកក្បាលកូនគាត់ជាញឹកញាប់រហូតកូនគាត់អត់ទ្រាំមិនបានក៏បាន​រាយការណ៍ប្រាប់ទៅលោកគ្រូនាយកសាលាដើម្បីជួយអន្តរាគ​មន៍កុំឲ្យគ្រូធ្វើបាបមកលើខ្លួនទៀតក្រោយមកលោកគ្រូនាយក​សាលាក៏បានហៅលោកគ្រូប្រចាំថ្នាក់រូបនោះមកធ្វើការអប់រំកុំឲ្យប្រើអំពើហិ.ង្សាទៅលើក្មេងជាសិស្សក្នុងថ្នាក់នេះបន្តទៀត។

ក្រោយពីលោកនាយកសាលាធ្វើការអប់រំដល់គ្រូប្រចាំថ្នាក់រូប​នោះរួចមកត្រូវបានគ្រូប្រចាំថ្នាក់ឈ្មោះ​ សួង រ៉ែន ខាងលើ បានធ្វើការគំរាមក្មេងប្រុសរូបនោះដោយដេញចេញពីថ្នាក់​រៀនក៏មានរហូតធ្វើក្មេងប្រុសរូបនោះខ្លាចមិនហ៊ានចូលសាលាទៀតផង។
តាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា៖ដោយសារតែរូបគាត់ជាស្ត្រីមេម៉ាយជួបការលំបាកក្នុងជីវភាពគ្រួសារផង​នោះរូបគាត់បានទុកកូនឲ្យនៅជាមួយជីដូនដែលត្រូវជាម្តាយរបស់ខ្លួនហើយខ្លួនវិញក៏ទៅធ្វើការក្នុងក្រុមហ៊ុនឯកជនមួយនៅខេត្តតាកែវ ។

Sponsor

ហើយនៅពេលកូនមានបញ្ហាដូច្នេះជីដូនដែលត្រូវជាម្តាយរបស់ខ្លួនបានទូរស័ព្ទទៅប្រាប់ឲ្យមកដោះស្រាយគ្នាជាមួយគ្រូ និងនាយកគ្រប់គ្រងសាលាបឋមសិក្សាខាងលើដែលកូនប្រុសគាត់មិនហ៊ានចូលសាលាអស់រយៈ៤ទៅ៥ថ្ងៃមកហើយចាប់​តាំងពីក្រោយពេលកើតហេតុ(នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២កន្លងមកនេះទើបមាន​ការដោះស្រាយសម្របសម្រួលគ្នាពីខាងគណៈកម្មការប្រឹក្សាវិន័យនិងនាយកសាលាដោយមានម្តាយកុមាររងគ្រោះនិងគ្រូ​ប្រចាំថ្នាក់ដែលរងការចោទប្រកាន់ចូលរួមដោះស្រាយផង​នោះ មកធ្វើការដោះស្រាយសម្របសម្រួលគ្នាព្រមទាំងដាក់ពិន័យដល់គ្រូដែលរងការចោទប្រកាន់នោះដោយដកឲ្យទៅ​បង្រៀននៅថ្នាក់ផ្សេងហើយយកគ្រូផ្សេងឲ្យទៅបង្រៀនថ្នាក់​ទី៦ជំនួសគ្រូដែលមានបញ្ហារងការចោទប្រកាន់ពីអាណាព្យាបាលក្មេងខាងលើនោះផងដែរ។

យោងតាមប្រភពព័ត៌មានពីលោកនាយកសាលាឈ្មោះ រិន ជឿន បានប្រាប់អ្នកយកព័ត៌មានយើងថាការសម្របសម្រួលរវាងអាណាព្យាបាលក្មេងនិងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ពីសំណាក់អាណាព្យាបាលក្មេងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅសាលាខាងលើនោះ មិនបានសម្រេចនោះទេ។
ដោយភាគីខាងអាណាព្យាបាលក្មេងទារសំណងជំងឺចិត្តពីគ្រូដែលរងការចោទប្រកាន់នោះចំនួនទឹកប្រាក់២ពាន់ដុល្លាអាមេរិកទើបព្រមបញ្ចប់រឿងដោយអាណាព្យាបាលនោះនិយាយថាដើម្បីយកទៅបំរើសេវាឱ្យគ្រូពេទ្យពិនិត្យក្បាលដែលត្រូវគ្រូវាយនិងខោកជាច្រើនលើកច្រើនសារនោះផងនិងដើម្បីធ្វើសាហ៊ុយក្នុងការធ្វើសំណុំបែបបទបទសុំផ្លាស់កូនឲ្យចូល​រៀននៅសាលាផ្សេងទៀតផង។

ប៉ុន្តែសំណូមពររបស់ស្ត្រីជាអាណាព្យាបាលក្មេងរូបនេះត្រូវបានគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់នោះបដិសេធមិនមានលទ្ធភាពប្រគល់ជូនតាមសំណូមពរនោះទេជាមួយគ្នានេះដែរក្រុមការងាររបស់សាលាដែលបានចូលរួមក្នុងការសម្រប​សម្រួលនេះបានប្ដូរយោបល់ដូច្នេះថាដើម្បីធ្វើការសម្រប​សម្រួលសូមយកក្មេងដែលសង្ស័យថាពាក់ព័ន្ធនឹងសុខភាពដោយអំពើហិង្សានោះទៅឲ្យគ្រូពេទ្យពិនិត្យរួចហើយសាម៉ីខ្លួនគ្រូដែលរងការចោទប្រកាន់នោះត្រូវចំណាយសេវាពិនិត្យរបស់ពេទ្យនិងថ្នាំពេទ្យឬក៏ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន៥០០ ដុល្លារឲ្យទៅអាណាព្យាបាលក្មេងរងគ្រោះនោះ(នេះជាយោ​បល់របស់អ្នកចូលរួម)ជួយផ្ដល់ជាយោបល់ប៉ុន្តែភាគីខាងអាណាព្យាបាលក្មេងបដិសេធមិនទទួលយកបានទេ ។

ចំណែកលោកគ្រូដែលរងការចោទប្រកាន់នោះបានឲ្យដឹងថា រឿងនេះក្មេងក៏ខុសខ្លួនក៏ខុសហើយក្នុងការវាយបន្តិចបន្ទួចនេះ ក្នុងនាមអប់រំកុំឲ្យក្មេងមិនស្តាប់ការពន្យល់នៅក្នុងថ្នាក់ដូចជា ងាកមុខងាកក្រោយមិនស្តាប់ការណែនាំពន្យល់ទើបខ្លួនជាគ្រូត្រូវវាយខ្លះទៅបើមិនឲ្យវាយឬប្រដៅខ្លះទេមានតែទុកឲ្យក្មេងកាន់តែមិនគោរពវិន័យនាំគំរូមិនល្អដល់សិស្សដទៃទៀតហើយ​ម្យ៉ាងទៀតខាងសាលាដាក់ពិន័យឲ្យខ្លួនទៅបង្រៀនថ្នាក់ផ្សេង ក៏ខ្លួនព្រមទៅដោយឥតប្រកែកនោះឡើយ។

ប៉ុន្តែការដោះស្រាយសម្របសម្រួលខាងលើនេះដោយម្តាយក្មេងទារសំណងជំងឺចិត្តធ្ងន់ពេកដល់ទៅ២ពាន់ដុល្លារស្មើនឹង​៨លានរៀលខ្លួនមិនមានលទ្ធភាពរកប្រាក់ឯណាបង់ឲ្យនោះទេ ប្រាក់ខែបន្តិចបន្ទួចរកតែលុយចិញ្ចឹមកូនមិនចង់រស់ផងសព្វថ្ងៃនេះ។
នេះជាសម្ដីរបស់លោកគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ឆ្លើយបំភ្លឺប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទកាលពីរសៀល​ថ្ងៃទី១៩ខែកុម្ភៈនេះ។
រីឯស្ត្រីឈ្មោះ រិន ស្រីម៉ៅ ដែលជាអាណាព្យាបាលក្មេងខាង​លើនោះបានបា្រប់អោយដឹងកាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ​២០២២ម្សិលមិញនេះថាការដោះស្រាយសម្របសម្រួលពីសំណាក់គណៈកម្មការក្រុមប្រឹក្សាវិន័យរបស់សាលានិងនា​យកគ្រប់គ្រងសាលាខាងលើជាមួយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះមិនបានសម្រេចនោះទេដោយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះទារសំណងជួសជុលការពិនិត្យសុ​ខភាពនិងផ្លាស់ប្តូរយកកូនទៅរៀននៅសាលាថ្មីតែសាម៉ីខ្លួនអ្នកប្រព្រឹត្តមិនយល់ព្រមតាមសំណូមពររបស់នាងខ្ញុំនោះទេ ៕