សំលេងផ្ទុះអាវុធខណះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿង​ញៀនពេលតដៃបណ្តាលអោយសមត្ថកិច្ច២នាក់រងរបួសធ្ងន់នៅខណ្ខជ្រោយចង្វា

សំលេងផ្ទុះអាវុធខណះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿង​ញៀនពេលតដៃបណ្តាលអោយសមត្ថកិច្ច២នាក់រងរបួសធ្ងន់នៅខណ្ខជ្រោយចង្វា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ផ្ទុះអាវុធខណះសមត្ថកិច្ចដេញឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនពេលតដៃហេតុនេះកេីតឡេីងកាលពីយប់ទី២៧​ខែកុម្ភៈឆ្នាំ២០២២ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើតបានរត់ទៅដល់ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយសង្វាររាជធានីភ្នំពេញ។

ប្រភពពីដំបូងឡើយជនសង្ស័យម្នាក់កំពុងឈរលក់គ្រឿង​ញៀន​នៅជិតតារាងបាល់ជាប់គល់ស្ពានជ្រោយចង្វារត្រើយខាងកើតសមត្ថកិច្ចឃើញដូច្នោះក៏បានចូលទៅចាប់ជនសង្ស័យក៏ប៉ុន្តែជនសង្ស័យរើបម្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយសមត្ថកិច្ចដែល​នៅជិតនោះក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួនពីរគ្រាប់ធ្វើឲ្យជនសង្ស័យភ័យរត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូ ក៏សំងំក្នុងបន្ទាប់ជួលមួយ ។

Sponsor

សមត្ថកិច្ចមូលដ្ឋានិងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនរួមទាំងកង​រាជអាវុធហត្ថឡោមព័ទ្ធកន្លែងកើតហេតុនេះក៏បានវ៉ៃទម្លុះទ្វារ​ស័ង្កសីដើម្បីចាប់ជនសង្ស័យខណៈពេលនោះជនសង្ស័យស្ទុះមកចាក់ត្រូវកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឲ្យរងរបួស ភ្លាមៗបានបញ្ជូនទៅមន្ទីរពេទ្យពេលនោះសមត្ថកិច្ចបានផ្ទុះ​អាវុធជាច្រើនគ្រាប់បន្ថែមទៀតក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះបានប្រើរយៈពេលកន្លះម៉ោងទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅភូមិកើតហេតុខាងលើ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនយកទៅសួរនាំនិងចាត់ការបន្តតាមនីតិវិធីនែច្បាប់៕