ក្រុមឡានដឹកបន្លែឈប់លក់បិទផ្លូវសាធារណៈមុខផ្សារនាគមាសធ្វើឲ្យប្រជាពលរដ្ឋផ្ញើសារចូល ហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន តើអាជ្ញាធរខណ្ឌទួលគោកកំពុងតែធ្វើអ្វី ?

ក្រុមឡានដឹកបន្លែឈប់លក់បិទផ្លូវសាធារណៈមុខផ្សារនាគមាសធ្វើឲ្យប្រជាពលរដ្ឋផ្ញើសារចូល ហ្វេសប៊ុកផេក របស់សម្ដេចតេជោ ហ៊ុន សែន តើអាជ្ញាធរខណ្ឌទួលគោកកំពុងតែធ្វើអ្វី ?

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ទំនងជាអត់ទ្រាំលែងបាននោះប្រជាពលរដ្ឋបានCo mmentចូលហ្វេសប៊ុកផេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២២នេះដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួន ឯងដោយសារតែឡានដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដងខណៈដែលអាជ្ញាធរខណ្ឌទួល គោកត្រូវបានប្រជាពលរដ្ឋរិះគន់ថាកំពុងតែធ្វើអ្វីអោយពិតប្រាកដបានជាបណ្តែតបណ្តោយអោយភាពអសកម្មទាំងនេះ កើតឡើងជាជំងឺមហារីកទៅហើយ ។

Facebook មួយមានឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានខ្លឹមសារទាំងស្រុងថា ៖

Sponsor

ជំរាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ព្រោះខាងផ្សារអោយឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង ។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺកន្លះម៉ោងទៅមួយម៉ោងទើបចូលរួចគឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួចកុំថាឡើយជិៈម៉ូតូចូល ។ សូមសម្តេចពុកជួយកូនចៅអោយខាងខណ្ឌទួលគោក គឺ លោកពូអភិបាល មានវិធានការផង គឺ លក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច ។ អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ។

សូមបញ្ជាក់ថាបញ្ហាម្ដុំផ្សារនាគមាសទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរនិងបញ្ហាសណ្ដាប់ធ្នាប់នេះមិនមែនទើបតែកើតមានឡើងនោះទេពោលគឺកើតឡើងជាយូរណាស់​មកហើយទោះបីមានការផ្លាស់ប្តូរប្រធានផ្សារមានការដោះដូរអភិបាលខណ្ឌជាបន្តបន្ទាប់ក៏ដោយតែបញ្ហាដដែលនៅតែដដែលហើយអ្នកដែលរងទុក្ខនិងជួបការលំបាកគឺប្រជាពលរដ្ឋអ្នកធ្វើដំណើរនេះឯង ៕