ភ្នំពេញ ៖ ទីតាំងបេីកល្បែងស៊ីសង(ហ្គេមអនឡាញ)គ្រប់ប្រភេទក្នុងផ្ទះមួយកន្លែងដែលដាក់យីហោ(សុចិត្រា វេលុយ)នៅលេីផ្លូវលេខ៧០កែងស្តុបសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នពេញកំពង់បើកទទួលអតិថិជនយ៉ាងសប្បាយមិនឃើញស្រមោលសមត្ថកិច្ចទៅបង្ក្រាបសោះសង្ស័យតែតែត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាទីតាំងល្បែងស៊ីសង (ហ្គេមអនឡាញ)គ្រប់ប្រភេទក្នុងផ្ទះមួយនេះបានបើកលេងយូរណាស់មកហើយនិងសុខសាន្តបំផុតព្រោះមិនមានកម្លាំងសមត្ថកិច្ចណាចុះបង្រ្កាបទេដោយបណ្តោយឲ្យពង្វក់យុវជនក្មេងចាស់ជាពិសេសមានការប្រេីប្រាស់គ្រឿងញៀនឲ្យដើរក្នុងផ្លូវមិនល្អខ្ជីខ្ជាក្នុងការរៀនសូត្របំប៉នចំណេះដឹង។
ប្រភពបន្តថាទីតាំងនេះបើមើលតែបន្តិចគឺសាមញ្ញណាស់ ប្រៀបដូចជាផ្ទះសម្រាប់រស់នៅធម្មតាតែនៅខាងក្នុងវិញអ្នកដឹងបានដឹងហើយមួយថ្ងៃៗឃើញតែយុវជននាំគ្នាមកពពាក់ពពូនសម្ងំលេងល្បែងស៊ីសងនៅទីនោះជាពិសេសសភាពក្មេងទាំងនោះសុទ្ធសឹងក្រុមបងតូចបងធំនិងជាមុខសញ្ញាដែលសង្គមមិនគួរមានជាដើម។
ប្រជាពលរដ្ឋនៅតំបន់នោះបញ្ជាក់ថាពួកគាត់គ្មានយោបល់អ្វីក្រៅពីសំណូមពរលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយបង្រ្កាបទីតាំងល្បែងស៊ីសងនេះផងស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលព្រោះវាជាប្រភពនាំឲ្យកើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗក្នុងសង្គមទៀតផង៕

