ព្រះសីហនុ៖ ប្រទេសមួយចំនួនមិនទទួលយកអ្នកទោសដែលជាជនជាតិរបស់ខ្លួនឡើយបន្ទាប់ពីចាប់ខ្លួនពេលប្រព្រឹត្តបទ ល្មើសនៅកម្ពុជាដែលការណ៍នេះក្លាយជាបន្ទុកមួយផ្នែកទៀតដល់កម្ពុជា។
នេះជាការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារនិងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទក្រុងព្រះសីហនុ ថ្ងៃទី៩ខែមីនាឆ្នាំ២០២២។
សម្ដេចក្រឡាហោម មានតែសាធារណៈរដ្ឋប្រជាមានិតចិនប៉ុណ្ណោះដែលសហការល្អជាមួយកម្ពុជាក្នុងការទទួលយកអ្នកទោសជាជនជាតិរបស់ខ្លួនទៅបន្ដអនុវត្តទោសនៅប្រទេសខ្លួនវិញ។
កម្ពុជា ស្នើឲ្យគាត់យកអ្នកទោសដែលជាជនជាតិគាត់ត្រឡប់ទៅវិញប្រទេសខ្លះបដិសេធ” វាគឺពិបាកដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះក្នុងន័យនេះសម្ដេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនក្រសួងសន្ដិសុខសាធារណៈនិងឯកអគ្គរដ្ឋទូតចិនដែលតែងយកចិត្តទុកដាក់ចំពោះសំណើរបស់កម្ពុជាចំពោះបញ្ហាស្នើសុំបញ្ជូនអ្នកទោសដែលជាជនជាតិរបស់ខ្លួនត្រឡប់ទៅបន្ដអនុវត្តទោសនៅប្រទេសនោះវិញ។
សម្ដេចក្រឡាហោមបានរំលឹករឿងរ៉ាវកាលពីពេលកន្លងទៅមួយចំនួនពិសេសរឿងដែលគេតែងតែតិះតៀនឬរើសអើងជាតិសាសន៍ពីព្រោះស្ថានភាពនេះលែងមានដូចកាលពីពេលមុនទៀតហើយខេត្តព្រះសីហនុតែងតែបង្ក្រាបបានជាបន្ដបន្ទាប់ចំពោះបទល្មើសផ្សេងៗដែលបង្កដោយជនជាតិបរទេសតែយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោមស្នើឲ្យបន្ដយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈផ្សេងៗនៅខេត្តព្រះសីហនុការពារទេសចរណ៍និងវិនិយោគិនដែលមករកស៊ីនៅខេត្ដនេះ។
សម្ដេចស្នើឱ្យត្រូវប្រុងប្រយ័ត្នក្នុងករណីមានព័ត៌មានប្រឌិតប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់ហើយអត់មានការបកស្រាយបំភ្លឺឆ្លើយតបទេនោះវាប្រាកដនឹងប៉ះពាល់ដល់ការធ្វើទេសចរណ៍និងវិនិយោគដូច្នេះការងារនេះត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ថែមទៀត។






